មន្រ្ដីក្រុងតូក្យូបានប្រកាសអាសន្នខណៈករណីឆ្លងវីរុសកូវីដ១៩បានកើនឡើងខ្ពស់បំផុត

កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ មន្រ្ដីជប៉ុនបានចេញប្រកាសអាសន្ន បន្ទាប់ពីទីក្រុងតូក្យូ បានរាយកាណ៍ករណីឆ្លងវីរុសកូវីដ១៩កើនឡើងខ្លាំងក្នុងរយៈពេល ៣ ថ្ងៃជាប់គ្នានេះ។ ខណៈដែលទីក្រុងនេះ ក៏កំពុងតែរៀបចំការប្រកួតកីឡាអូឡាំពិកផងដែរ។ នេះបើយោងតាមការដកស្រង់ពី AP​ ដែលបានចុះផ្សារកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមការរាយការណ៍ កាលពីថ្ងៃទីពុធ ទីក្រុងតូក្យូបានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ចំនួន ៣,១៧៧ នាក់ និងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញបានរកឃើញអ្នកឆ្លងរហូតដល់ ៣,៨៦៥ នាក់ផងដែរ។

ប្រធានលេខាធិការខុទ្ទកាល័យលោក Katsunobu Kato បានប្រាប់អ្នកយកព័ត៌មានថា“ យើងមិនដែលធ្លាប់ជួបប្រទះការឆ្លងមេរោគដ៏ច្រើនបែបនេះទេ” ។ លោកបានបន្ដថា ករណីថ្មីកំពុងកើនឡើងមិនត្រឹមតែនៅក្នុងតំបន់តូក្យូប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងប្រទេសតែម្ដង។ នេះជាលើកទី ៤ ហើយ ដែលក្រុងតូក្យូត្រូវបានដាក់នៅក្នុងស្ថានភាពគ្រាអាសន្ន បន្ទាប់ពីបានចាប់ផ្ដើមតាំងពីថ្ងៃទី ១២ ខែកក្កដា មុនពេលព្រឹត្តិការណ៍អូឡាំពិក បើកដំណើរការកាលពីថ្ងៃសុក្រសប្តាហ៍មុន។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga បាននិយាយថា រដ្ឋាភិបាលរបស់លោកនឹងសម្រេចចិត្តនៅថ្ងៃសុក្រនេះថាតើត្រូវបន្ថែមវិធានការគ្រាអាសន្នឬយ៉ាងណា។ ខណៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា រដ្ឋាភិបាលអាចនឹងពន្យាភាពអាសន្ននៅក្នុងទីក្រុងតូក្យូរហូតដល់ថ្ងៃទី ៣១ ខែសីហា ព្រមទាំងបន្ថែមតំបន់ជិតខាងនៃទីក្រុងមួយនេះចូលក្នុងស្ថានភាពអាសន្នផងដែរ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជម្រាបថា កាលពីថ្ងៃពុធ នៅទូទាំងប្រទេសជប៉ុនបានរាយការណ៍ពីករណីនៃវីរុលកូវីដ១៩នេះសរុបជាង ៩,៥០០ ខណៈនៅថ្ងៃព្រហស្បតិ៍វិញ បានប្រកាសរកឃើញសរុបរហូតដល់ជាង ១០,០០០ នាក់ឯណោះ។ ខណៈចំនួននេះបានធ្វើឲ្យអ្នកឆ្លងវីរុសកូវីដ១៩ នៅក្នុងប្រទេសកើនឡើងសរុបជាង ៩០៤,០០០ នាក់ អ្នកជាសះស្បើយជាង ៨២៧,០០០ នាក់ និងអ្នកស្លាប់បាត់បង់ជីវិតមានចំនួន ១៥,១៨៨ នាក់ផងដែរ៕

Comments are closed, but trackbacks and pingbacks are open.