តើនៅចាំបានទេ? ទារិកាកម្សត់រើសពីគំនរសំរាមលើកមុន ពេលនេះអាយុ១ឆ្នាំហើយ មុខមាត់កាន់តែគួរឱ្យស្រឡាញ់
ជឿជាក់ថាមហាជននៅមិនទាន់ភ្លេចនៅឡើយ ទាក់ទងនឹងករណីប្រទះឃើញទារកម្នាក់ត្រូវបានឪពុកម្ដាយបោះបង់ចោលក្នុងគំនរសំរាមនៅជាប់បង្គោលភ្លើងមួយកន្លែងក្នុងរាជធានីភ្នំពេញ កាលពីដើមខែសីហា ឆ្នាំ២០២០ កន្លងទៅ ។
ដោយជាមហាសំណាងល្អរបស់ទារិកាដ៏កម្សត់រូបនេះ ដែលត្រូវបានប្រជាពលរដ្ឋរស់នៅម្ដុំនោះរើសយកទៅចិញ្ចឹម ថែមទាំងមានការជួយឧបត្តមជ្រោមជ្រែងជាច្រើនពីសប្បុរជន និងពីសំណាក់តារាល្បីៗផងដែរ ។
ដោយឡែកមកទល់ពេលនេះ ទារិការូបនេះ បានលូតលាស់ក្លាយជាក្មេងស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់ ដែលមានអាយុ ១ឆ្នាំហើយ ឈ្មោះថា ស៊ន់ ធានី ហៅថា ធានីមហាសំណាង ដោយមើលទៅក្មេងស្រីរូបនេះ កាន់តែធំកាន់តែស្អាត ប្រែពណ៌សម្បុរប្លែក មានសាច់ឈាមសស្អាតទ្រលុកទ្រលន់ មុនមាត់ស្រស់បស់គួរឱ្យក្នាញ់ ។
នេះបើតាមការបង្ហោះរូបភាព និង សារលើបណ្ដាញសង្គមរបស់អាណាព្យាបាល ដែលបានចិញ្ចឹមមើលថែក្មេងស្រីនេះ កន្លងមកគឺ ពូ ឈីវ និងភរិយា ដែលជាក្រុមយុវជនសំរាមនោះ បានសរសេរដូច្នេះថា «រីករាយថ្ងៃកំណើតកូនស្រីប៉ាៗ កូនស្រីម៉ាក់ៗ ជូនពរកូនមានសុខភាពល្អ ឆ្លាត និងមានសំណាងល្អរហូត»៕
Comments are closed, but trackbacks and pingbacks are open.