អាណិតណាស់! ពលករខ្មែរពីរនាក់ម្ដាយនិងកូន ចាញ់បោកគេនាំពីថៃមក ខ្មែរ ហើយយកមកចោលក្នុងចំការម៉ីន ហើយពេលនេះពួកគាត់គឺ…
រូបភាពដ៏គួរអោយអាណិតរបស់ម្តាយ និងកូនតូច ត្រូវគេយកមកចោកនៅតាមព្រំដែន កំពុងតែទទួលបានការចាំអារម្មណ៍ ព្រោះតែមើលទៅពិតជាកំសត់ពេកហើយ។ ជាក់ស្តែងយោងតាមហ្វេសបុកផេចឈ្មោះ ខ្មែរ អេឡិកត្រូនិក ប៊ុក – Khmer Electronic Book បានឲ្យដឹងថា:
ពលករកម្ពុជា២នាក់(ម្ដាយនិងកូន)ចាញ់បោកគេនាំពីថៃមក ខ្មែរ ហើយយកមកចោលក្នុងចំការម៉ីននៅចំណុចប៉ុស្ដិ៍ប្រាសាទត្បែង ស្រុកថ្មពួក ដោយម្ដាយរត់ធ្លាក់ប្រឡាយ បណ្ដាលឲ្យបាក់កជើងខាងស្ដាំ ក្រោយពីធ្វើតេស ម្ដាយវិជ្ជមានកូវីដ-១៩។ ឥឡូវត្រូវបានខាងក្រុមសុខភិបាលស្រុកថ្មពួក
ជួយសង្គោះកាលពីថ្ងៃទី០២ ខែសីហា (រូបថត Pich Deap )។ ក្រោយឃើញបែបនេះមហាជនបានចូលមកខមិនថា: វេទនាណាស់លោកអើយ😢 – នេះហេីយជីវិតជាពលករចំណាកស្រុក ក៏ព្រេាះតែជីវភាពទេីបបណ្តាលឲវេទនាបែបនេះ ជូនពរឆាប់ជាសះស្បេីយបងស្រី៕
Comments are closed, but trackbacks and pingbacks are open.