ញ៉ាក់សាច់! រឿង Squid Game រកប្រាក់ចំណូលបានខ្ពស់គុណនឹង៤០ដងនៃដើមទុនផលិតទៅទៀត

រឿងភាគស៊េរីដ៏ល្បីរន្ធឺ “Squid Game” បានក្លាយជារឿងមួយប្រចាំ Netflix  ដែលរកប្រាក់ចំណូលបានខ្ពស់ចំណេញលើគោក រហូតដល់ទៅ៤០ដងនៃដើមទុនផលិតទៅទៀត។ ចំណែកឯការគាំទ្រវិញនៅតែទទួលបានខ្ពស់ទោះបីមានរយៈពេលជាង១ខែមកហើយចាប់តាំងពីថ្ងៃចាក់បញ្ចាំង។

ទន្ទឹមនឹងទទួលបានគាំទ្រលើសលុបទាំងប្រជាជនអឺរ៉ុប និងអាស៊ី តាមបណ្តាញសារព័ត៌មានបានឱ្យដឹងថា Netflix  ទទួលបានប្រាក់ចំណូលខ្ពស់រហូតជិត ៩០០លានដុល្លារ (៨៩១.១លានដុល្លារ) ដែលចំនួនតួលេខនេះ Netflix  ទទួលបានប្រាក់ចំណេញគុណនឹង៤០ដង នៃដើមទុនផលិតទៅទៀត។ គួរបញ្ជាក់ថា   Squid Game បានចំណាយទំហំទឹកប្រាក់ចំនួន ២១.៤ លានដុល្លារ ក្នុងការផលិត ដោយក្នុងមួយភាគរឿងនេះចំណាយដើមទុនប្រមាណ២.៤លានដុល្លារ ។

តាមប្រភពដដែលបានឱ្យដឹងទៀតថា មានមនុស្សចំនួន ១៣២ លាននាក់បានមើលរឿង “Squid Game” លេីសពីរយ:ពេល២នាទីក្នុងអំទ្បុងពេល ២៣ ថ្ងៃដំបូងបន្ទាប់ពីការចេញផ្សាយ។​ ក្នុងចំណោមអ្នកមើលទាំងនេះ ៨៩% បានមើលយ៉ាងតិចណាស់មួយភាគ​ ហើយ ៨៧ លាននាក់ ឬ ៦៦% ទៀតបានមើលរហូតដល់ភាគចុងក្រោយ។

គួរបញ្ជាក់ផងដែរថា “Squid Game” បានចាក់បញ្ចាំងដំបូងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ លើ Netflix  ហើយរឿងនេះទាំងអស់មានចំនួន៩ភាគ៕



Comments are closed, but trackbacks and pingbacks are open.