ប៉ែន ចំរ៉ុង ជូនពរប្រពន្ធថ្មី ឲ្យមានក្តីសុខបំផុត តែត្រូវមហាជន ចំអករឿងសន្យាជាមួយប្រពន្ធមុន

ភ្នំពេញ៖ តារាសម្តែង លោក ប៉ែន ចំរ៉ុង បានទទួល រងនូវពាក្យរិះគន់ និងឌឺដង មួយ ចំនួនពីបណ្តាអ្នកលេង ហ្វេសប៊ុក ក្នុងពេលដែលតារារូបនេះ បានបង្ហោះសា រជូព រភរិយាក្នុងថ្ងៃខួបកំណើត កាលពីម្សិលមិញ។“ប្តីជូនពរអោយ មានសុខភាពល្អ ជាស្ត្រីដែលមាន សេចក្តីសុខបំផុត” នេះជាឃ្លា មួយក្នុងចំណោមពាក្យជូនពរ របស់លោក ប៉ែន ចំរ៉ុង ដែលមហាជន មួយចំនួនបាននាំគ្នា ឌឺដងនិងផ្លែផ្កាទៅកាន់លោកវិញ។ពួកគេរិះគន់ និងប្រើពាក្យផ្លែផ្កា ទៅកាន់លោក ប៉ែន ចំរ៉ុង ដោយសារកន្លង មកតារារូបនេះក៏ធ្លាប់ប្រើពាក្យ សន្យាស្រដៀងគ្នានេះ ទៅកាន់ទៅអតីត ភរិយានាង ភិន សុដាលីស។“បងសន្យានឹង ធ្វើអោយអូនមាន សេចក្តីសុខ និងសើចច្រើនជាងយំ ”នេះជាពាក្យដែលលោក ប៉ែន ចំរ៉ុង ធ្លាប់ប្រើជាមួយ នាង ភិន សុដាលីស ប៉ុន្តែរស់នៅជាមួយគ្នាមិនទាំងបាន ប៉ុន្មានផង ពួកគេក៏បែកបាក់គ្នាវិញ ដោយបន្សល់ ទុកកូនស្រីម្នាក់។យ៉ាងណាពាក្យរិះគន់ពី មហាជនមួយចំនួននោះហាក់ មិនបានប្រើពាក្យអ្វីឲ្យធ្ង.ន់ធ្ងរ.នោះឡើយ ពោលមាន អ្នកខ្លះគ្រាន់តែចូលទៅខំមិន ដោយប្រើពាក្យកុំឲ្យតារា រូបនេះសាវា និងចេះថែរក្សាគ្រួសារឲ្យបានល្អ ត្បិតលោកធ្លាប់ ជួបរឿងបែកបាក់នេះ ម្តងរួច មកហើយ។

ជាកត់ សម្គាល់ ជាមួយនឹងរូបភាពផ្អែមល្ហែម ជាមួយភរិយា និងកូននៅលើ ឆ្នេរសមុទ្រលោក ប៉ែន ចំរ៉ុង បានបង្ហោះសារជូន ពរភរិយាក្នុងថ្ងៃខួបកំណើតថារីករាយថ្ងៃ កំណើត My queen ‘s heart (ហ៊ុន ម៉ាណេ សម្រស់ធម្មជាតិ)។ប្តីគ្មានអ្វីពិសេសឲ្យអូនទេ នៅថ្ងៃនេះ ( ព្រោះឲ្យអស់ហើយតែបង នឹង ឆ្លៀតពេលមើលថែរអូននិងកូនជារៀង រាល់ថ្ងៃ សុំទោសដែលមួយរយៈ នេះប្តីដាក់ពេល ធ្វើការរហូតភ្លេចមើលថែរណា ប្តីសូមជូនពរឲ្យមាន សុខភាពល្អ ជាស្ត្រីដែលមានក្តីសុខ បំផុតហើយ គិតអ្វីប្រាថ្នាអ្វីសូម សំរេចគ្រប់ ប្រការណា ។

តាមរយៈខាងលើនេះ មានមហាជន ជាពិសេសប្រិយមិត្ត គាំទ្រលោក ប៉ែន ចំរ៉ុង បានគ្នាចូលទៅខំមិន ជាមួយនឹងពាក្យពេចន៍ ការអបអរសាទរ និងជូនពរលោក ជួបសុភមង្គលក្នុងក្រុមគ្រួសារ។តារាសម្តែង លោក ប៉ែន ចំរ៉ុង បានសម្រេចចោលរោងការ ជាមួយនឹងភរិយា ដែលមិនស្ថិតក្នុងច ង្កោមអ្នកសិល្បៈដូចគ្នាឈ្មោះ ហ៊ុន ម៉ាណេ ក្រោយពីលោក បានសម្រេចចែកផ្លូវគ្នាតាមច្បាប់ជា មួយតារាសម្តែងនាង ភិន សុដាលីស។
បច្ចុប្បន្នលោក និងភរិយាក្រោយនេះទទួលបានកូនម្នាក់ជា ចំណងដៃហើយ ខណះពេលកូនស្រីដំបូងជាមួយ នាង ភិន សុដាលីស ក៏បានចម្រើន វ័យកាន់តែ ធំធា.ត់ និងស្ថិតក្រោមការគ្រប់គ្រងនាង.ដែលជាម្តាយមកទល់នឹងបច្ចុប្បន្ននេះ៕



Comments are closed, but trackbacks and pingbacks are open.