តើយើងយល់អ្វីខុសខ្លះពីការ «ជួយខ្លួនឯង»?
ការសម្រេចកាមដោយខ្លួនឯង ឬដែលគេហៅកាត់ថា «ជួយខ្លួនឯង» គឺជាប្រធានបទដ៏រសើប ហើយមនុស្សភាគច្រើនមិនសូវនិយាយពីវានោះទេ ទោះបីជាការសិក្សាបានបង្ហាញថា មនុស្សជាច្រើន ទាំងស្រីទាំងប្រុស បានអនុវត្តវា ជាហេតុនាំឲ្យមានការយល់ច្រលំជាច្រើន។ ទាំងនេះគឺជាការយល់ខុសមួយចំនួន ដែលត្រូវបានបកស្រាយដោយអ្នកជំនាញ។
១. វាធ្វើឲ្យខូចប្រដាប់ភេទ
ទាំងបុរសនិងស្រ្តីដែលសម្រេចកាមដោយខ្លួនឯងដោយធម្មតាៗ (ប្រើដៃឬឧបករណ៍ផ្លូវភេទ) មិនធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រដាប់ភេទរបស់ពួកគេនោះឡើយ។ ដោយសារតែមានមុខងារបន្តពូជ ប្រដាប់ភេទបានវិវត្តន៍ទៅតាមវ័យ ក្លាយជាសរីរាង្គដ៏រឹងមាំ។ ក៏ប៉ុន្តែ ក៏មានការប្រឈមខ្លះដែរចំពោះជំងឺស្បែក ជាពិសេសគឺការកកិត ដូច្នេះហើយការប្រើប្រាស់ទឹករំអិលត្រូវបានណែនាំ។
២. វាបង្កឲ្យកើតជំងឺផ្លូវចិត្ត
មិនពិតដូច្នេះនោះឡើយ។ ក្រុមអ្នកជំនាញសុខភាពស្ទើតែទាំងអស់បានអះអាងថា ការសម្រេចកាមដោយខ្លួនឯងគឺជារឿងធម្មតា និងជាការដោះស្រាយចំណង់ផ្លូវភេទដ៏មានសុវត្ថិភាពបំផុត និងមិនបង្កជាបញ្ហាផ្លូវចិត្តអ្វីនោះឡើយ។ ការញៀននឹងវាក៏មិនខុសពីការញៀនលេងហ្គែម ឬមើលទូរទស្សន៍ដែរ។
៣. វាធ្វើឲ្យបុរសឈប់ចេញទឹកកាម
នេះគឺជាការយល់ខុសទាំងស្រុង! ពុំមានការកំណត់ថា បុរសអាចចេញទឹកកាមបានប៉ុន្មានដងក្នុងជីវិតនោះឡើយ។ លិង្គ និងក្រពេញប្រូស្តាតរបស់បុរសនៅតែបន្តផលិតទឹកកាមរហូត។ ការចេញទឹកកាមតិចឬច្រើនអាស្រ័យទៅលើអារម្មណ៍របស់បុរស។
៤. វាគឺជាការអនុវត្តខុសឆ្គងនៅពេលដែលអ្នកមានគូរួច
យុវជនជាច្រើនឈប់ជួយខ្លួនឯង ព្រោះតែការគាបសង្កត់ពីមនុស្សធំ ដែលភាគច្រើនគិតថា មិនត្រូវធ្វើបែបនេះនៅពេលដែលមានដៃគូ ឬរៀបការរួចនោះទេ។ អារម្មណ៍ជួយខ្លួនឯង និងអារម្មណ៍នៅពេលរួមភេទជាមួយដៃគូ គឺជាអារម្មណ៍ពីរខុសគ្នា ប្រៀបដូចជាអារម្មណ៍ពេលមើលកុន និងមើលទូរទស្សន៍ដូច្នេះដែរ៕
Comments are closed, but trackbacks and pingbacks are open.