គុណប្រយោជន៍ ៧យ៉ាងរបស់ បន្ទាលកន្ទុយក្រពើ សម្រាប់ ស្បែកក្បាល និងសសៃសក់
បន្ទាលកន្ទុយក្រពើ គឺជារុក្ខជាតិ ដែលផ្តល់នូវអត្ថប្រយោជន៍ ជាច្រើនយ៉ាងទៅដល់សសៃសក់ ដែលអាចធ្វើឲ្យសក់ទន់រលោង អាចព្យាបាល ស្បែកក្បាល និងសសៃសក់ខូច បានថែមទៀតផង។ ចង់ដឹងកាន់តែច្បាស់ ថាបន្ទាលកន្ទុយក្រពើ មានអត្ថប្រយោជន៍ យ៉ាងខ្លះនោះ សូមអានអត្ថបទខាងក្រោម ទាំងអស់គា្ន៖
១. ព្យាបាលសក់ជ្រុះ
បន្ទាលកន្ទុយក្រពើ មានអង់ស៊ីមពីធម្មជាតិ ដែលជួយជំរុញ ឲ្យសក់ដុះឡើងវិញ បានឆាប់រហ័ស និងកាត់បន្ថយសក់ជ្រុះ។ វាជួយកាត់បន្ថយ កោសិកាស្បែក ដែលងាប់ចេញពីស្បែកក្បាល និងជួយរក្សាកំរិតតុល្យភាពpH របស់ស្បែកក្បាល និងសក់ផងដែរ។
២. កាត់បន្ថយស្បែកក្បាលអង្គែ
បន្ទាលកន្ទុយក្រពោះ មានផ្ទុកទៅដោយ សារធាតុម្យ៉ាង ដែលប្រឆាំងនឹងរោគផ្សិត ដូចនេះនៅពេលដែល លាបវានៅលើស្បែកក្បាលនោះ វានឹងជួយកាត់បន្ថយអង្គែ និងជួយផ្តល់សំណើម ដល់ស្បែកក្បាលដែលស្ងួតផងដែរ។
៣. កាត់បន្ថយស្បែកក្បាលរមាស់
ស្បែកក្បាលឡើងរមាស់ គឺដោយសារតែស្បែកក្បាល មានប្រេងច្រើនហួសហេតុពេក។ បន្ទាលកន្ទុយក្រពើ អាចជួយកាត់បន្ថយប្រេង នៅលើស្បែកក្បាល និងព្យាបាលស្បែកក្រហម ដែលបណ្តាលមកពី ស្ថានភាពស្បែកក្បាលរមាស់បាន។
៤. កាត់បន្ថយជំងឺ រលាកស្បែកក្បាលធ្ងន់ធ្ងរ (scalp eczema)
បន្ទាលកន្ទុយក្រពើ មានសារធាតុម្យ៉ាង ដែលប្រឆាំងទៅនឹង pruritic ដែលអាចជួយព្យបាលការរលាកស្បែកក្បាល និងស្បែករបកក្រហម ហើយវាក៏អាចជួយកម្ចាត់នូវ ស្បែកក្បាលចាស់ៗ ដែលងាប់ចេញ និងបណ្តុះកោសិកាថ្មីផងដែរ។
៥. ប្រើជាថ្នាំ បន្ទន់សក់
ប្រសិនបើសក់ របស់អ្នកមានភាពស្ងួត បន្ទាលកន្ទុយក្រពើ អាចជួយបាន ជាតិជែលរបស់វា អាចប្រើជាថ្នាំបន្ទន់សក់ ដែលធ្វើឲ្យសក់ទន់រលោង និងមានសំណើមផងដែរ។
៦. ធ្វើឲ្យសសៃសក់រឹងម៉ាំ
បន្ទាលកន្ទុយក្រពើ មិនត្រឹមតែជួយ ធ្វើឲ្យសក់ភ្លឺចែងចាំងប៉ុណ្ណោះទេ វាថែមទាំងជួយពង្រឹងសសៃសក់ ឲ្យរឹងម៉ាំថែមទៀតផង។ វាមានផ្ទុកទៅដោយ ទឹកអាស៊ីតអាមីណូ ដែលជួយគ្រប់គ្រងខ្លាញ់នៅលើស្បែកក្បាល ដែលជាហេតុធ្វើឲ្យសសៃសក់រលោង និងរឹងម៉ាំ។
៧. ជួយបង្ការការបែកចុង
លាយបន្ទាលកន្ទុយក្រពើ ជាមួយនឹងទឹកក្រូចឆ្មារ បរិមាណស្មើគ្នា ហើយលាបវាទៅលើសក់ ជាពិសេសនៅកន្លែងដែល បែកចុង ទុកចោលមួយសន្ទុះ រួចលាងសម្អាតចេញ ជាមួយនឹងទឹកក្តៅឧណ្ឌៗ នោះលោកអ្នកនឹងទទួល បាននូវការព្យាបាលសក់បែកចុង បានយ៉ាងល្អ៕
Comments are closed, but trackbacks and pingbacks are open.