អត្ថប្រយោជន៍ ទាំង៥យ៉ាង ដែលបានមកពី ការទទួលទានទឹកពេលព្រឹក
ទឹក មានអត្ថប្រយោជន៍ជាច្រើនយ៉ាង ដែលយើងនឹកស្មានមិនដល់ គឺវាអាចទប់ស្កាត់ និងការពារមេរោគបានយ៉ាងល្អ។ ប្រសិនជាលោកអ្នក មិនចូលចិត្តពិសារទឹក ឬគ្មានទម្លាប់ពិសារទឹកច្រើនទេនោះ គឺគួរតែផ្លាស់ប្តូរនូវទម្លាប់នេះ។
នេះគឺជា អត្ថប្រយោជន៍ទាំង៥យ៉ាង ដែលបានមកពីការទទួលទានទឹក នៅពេលព្រឹក៖
១. នៅពេលដែលលោកអ្នក ទទួលទានទឹកនៅពេលព្រឹក ទាំងពោះទទេនោះ វាអាចចូលទៅលាងសម្អាត ក្រពះ និង ពោះវៀន ដែលជាហេតុធ្វើឲ្យ ងាយស្រួលដល់ការស្រូបយក សារធាតុចិញ្ចឹមផ្សេងទៀត ដែលយើងទទួលបន្ទាប់ពីនោះ។
២. ធ្វើឲ្យកើនឡើង នូវការបង្កើតកោសិកាឈាមថ្មី និងកោសិកាសាច់ដុំ។
៣. ទឹកអាចជួយសម្រកទំងន់បាន ដោយគ្រាន់តែទទួលទាន នូវទឹកត្រជាក់ ប្រហែលកន្លះលីត្រ នៅពេលព្រឹក គឺវាអាចជួយឲ្យដំនើរការ របស់ប្រព័ន្ធរំលាយអាហារ កើនឡើងដល់ទៅ២៤%។
៤. ទឹកអាចជួយលាងនូវជាតិពុល ពីក្នុងឈាម ដែលធ្វើឲ្យស្បែក របស់អ្នកភ្លឺរលោង ស្រស់ថ្លាបាន។
៥. ធ្វើឲ្យមានតុល្យភាពក្រពេញទឹងរងៃ ដែលក្រពេញនេះ អាចជួយលោកអ្នក នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ដោយរក្សាតុល្យភាពវត្ថុរាវនៅក្នុងខ្លួន និងជួយប្រឆាំងនឹមេរោគបានថែមទៀតផង។
ដើម្បីឲ្យការទទួលទានទឹក របស់លោកអ្នកមានប្រសិទ្ធិភាព សូមអនុវត្តតាមវិធីខាងក្រោម៖
– ទទួលទានទឹក ធម្មតា១.៥លីត្រ បន្ទាប់ពីក្រោកពីគេងភ្លាមៗ
– កុំទទួលទានអ្វីផ្សេង ក្នុងរយៈពេល១ម៉ោង ក្រោយពីទទួលទានទឹក
– កុំទទួលទាន នូវភេសជ្ជៈ ដែលមានជាតិអាកុល បន្ទាប់ពីមុជទឹកនៅពេលយប់ហើយ
សូមកុំបណ្តោយ ឲ្យខ្លួនរបស់អ្នក បាត់បង់ជាតិ ដោយប្តូរទម្លាប់មកពិសារទឹក ជារៀងរាល់ព្រឹក និងឲ្យបានច្រើនក្នុង១ថ្ងៃៗ ដើម្បីទទួលបាននូវសុខភាពល្អ ដែលបានមកពីគុណប្រយោជន៍ពីទឹក។
Comments are closed, but trackbacks and pingbacks are open.