វាលខ្សាច់សាហារ៉ាមួយផ្នែកនៃប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវបានគ្របដណ្ដប់ដោយព្រិលនិងទឹកកក
អារ៉ាប៊ីសាអូឌីត៖ អ្នកថតរូបម្នាក់ឈ្មោះ Karim Bouchetata បានថតរូបភាពអំពីទឹកកកនៅលើផ្នូកខ្សាច់ នៅឯវាលខ្សាច់សាហារ៉ាដែលទំនងដូចជារូបភាពនៅពេលដែលសីតុណ្ហភាពធ្លាក់ចុះរហូតដល់កក។ វាលខ្សាច់សាហារ៉ាត្រូវបានប៉ះទង្គិចដោយព្យុះទឹកកក ជាមួយនឹងសីតុណ្ហភាពដែលចុះត្រជាក់ខ្លាំង។ ចំណែកឯព្រិលវិញ បានគ្របដណ្តប់តំបន់មួយរបស់ប្រទេសអារ៉ាប៊ីសាអូឌីតផងដែរ។
ចំណែកឯប្រជាជនដែលរស់នៅក្នុងប្រទេសនេះវិញបានសម្តែងការរីករាយ និងក្តីរំភើបជុំវិញការធ្លាក់ព្រិលក្នុងតំបន់មួយឈ្មោះ Aseer នៅក្នុងប្រទេសខ្លួន ជាកន្លែងដែលភ្នំនិងវាលខ្សាច់ត្រូវបានគ្របដណ្តប់ដោយព្រិល និងទឹកកកពណ៌ស។ សត្វចៀមនិងសត្វផ្សេងត្រូវបានឃើញដោយកំពុងឈរនៅលើផ្នូកខ្សាច់៕
ចង់ជ្រាប់ច្បាស់ សូមទស្សនានូវរូបភាព និងវីដេអូខាងក្រោម៖
វាលខ្សាច់គ្រប់ដណ្តប់ដោយព្រិល និងទឹកកក
ហ្វូងចៀមកំពុងរកសុីនៅលើវាលខ្សាច់
សត្វអូដ្ឋកំពុងឆរនៅលើផ្នូកខ្សាច់
ការធ្លាក់ព្រិលនៅតំបន់ Aseer
ការធ្លាក់ព្រិលនិងទឹកកកនៅលើវាលខ្សាច់
រូបភាពព្រិលជាជួរៗ
Comments are closed, but trackbacks and pingbacks are open.