ស្រកទម្ងន់ ដោយមិនបាច់ហាត់ប្រាណ? ស្រកពិតៗ និងមិនប៉ះពាល់សុខភាព អ្នកគ្រាន់តែធ្វើតាម ៤ចំណុចងាយៗនេះ
ចង់ស្រកទម្ងន់ ៣ គីឡូក្រាមត្រឹម ៣ សប្តាហ៍ ដោយមិនបាច់ហាត់ប្រាណ? អ្នកត្រូវប្រកាន់ខ្ជាប់របបអាហារនេះឱ្យបាន។
បាយជារបបអាហារមួយអាចជួយសម្រកទម្ងន់បាន ប្រសិនបើអនុវត្តតាមក្បួនត្រឹមត្រូវ។
១. អាហារពេលព្រឹកត្រូវតែដូចគ្នាជានិច្ច
បាយមួយចានចង្កឹះ។ ដើម្បីបានរសជាតិឆ្ងាញ់ ពេលដាំបាយលោកអ្នកអាចច្របាច់ក្រូចឆ្មាបន្តិច និងថែមប្រេងអូលីវបន្តិច។ អំឡុងពេលកំពុងអនុវត្តរបបអាហារបែបនេះ ត្រូវប្រើអង្ករសំរូប។
* អាហារកំដរមាត់៖ ត្រូវតែជាផ្លែឈើដាច់ខាត។ ផ្លែអ្វីក៏បានឱ្យតែចូលចិត្ត។
២. អាហារថ្ងៃត្រង់ និងល្ងាចសម្រាប់សប្តាហ៍ទី១
* អាហារថ្ងៃត្រង់ក្នុង ៧ ថ្ងៃដំបូង៖ បាយ ១ ចានចង្កឹះ សណ្តែកបាយ ១ ចានចង្កឹះ នំប៉័ង ១បន្ទះ។ ត្រូវប្រើគ្រឿងទេសហឹរៗឱ្យបានច្រើន និងប្រើអំបិលតិច។
* អាហារពេលល្ងាច ៧ ថ្ងៃដំបូង៖ បាយ ១ ចានចង្កឹះ សាច់ឥតជាប់ខ្លាញ់ ១៥០ ក្រាម (មាន់ ឬទ្រូងមាន់, សាច់ជ្រូក ឬត្រី)។ កុំដាក់អំបិលលើសាច់។ ច្របាច់ក្រូចឆ្មាតិចៗពីលើសាច់។ លោកអ្នកអាចពិសានំប៉័ង ១ បន្ទះ។
៣. អាហារថ្ងៃត្រង់ និងល្ងាចសម្រាប់សប្តាហ៍ទី២
* អាហារថ្ងៃត្រង់ ៧ ថ្ងៃបន្ទាប់៖ បាយ ១ ចានចង្កឹះ និងនំប៉័ង ១ បន្ទះ។
* អាហារពេលល្ងាច ៧ ថ្ងៃបន្ទាប់៖ បាយ ១ ចានចង្កឹះ និង នំប៉័ង ១ បន្ទះ ដូចអាហារថ្ងៃត្រង់ដែរ។
៤. អាហារថ្ងៃត្រង់ និងល្ងាចសម្រាប់សប្តាហ៍ទី ៣ គឺដូចគ្នានឹងអាហារសប្តាហ៍ទី ១ ប៉ុន្តែគ្រាន់តែត្រូវបន្ថែមទឹកដោះគោឆៅ ឬយ៉ាអួរ ២០០ មីលីលីត្រទៀតសម្រាប់អាហារថ្ងៃត្រង់និងល្ងាច។
បញ្ជាក់៖ សម្រាប់អាហារពេលព្រឹក គឺត្រូវអនុវត្តដូចៗគ្នាទាំងអស់សម្រាប់សប្តាហ៍ទាំងបី៕
Comments are closed, but trackbacks and pingbacks are open.