មូលហេតុ ៦ យ៉ាងដែលអ្នកគួរតែរៀនភាសាអង់គ្លេស

ប្រសិនបើអ្នកកំពុងគិតពិចារណាអំពីការរៀនភាសាដទៃមួយ ហើយអ្នកមិនទាន់អាចនិយាយភាសាអង់គ្លេសបានស្ទាត់ជំនាញទេ អ្នកប្រហែលជាឮមនុស្សនិយាយថា ភាសាអង់គ្លេសគឺជាភាសាដែលមានសារៈសំខាន់ក្នុងការរៀន។ យើងដឹងហើយថា ប្រសិនបើយើងអាចនិយាយភាសាអង់គ្លេសបានល្អ វាមិនពិបាកទេក្នុងការរស់នៅក្នុងជីវភាពប្រចាំថ្ងៃ ព្រោះយើងនឹងឃើញមានភាសាអង់គ្លេសនៅគ្រប់ទីកន្លែង។ ខាងក្រោមនេះគឺជាមូលហេតុ៦យ៉ាង ដែលភាសាអង់គ្លេសគឺជាភាសាដែលអ្នកគួររៀន៖

១. ភាសាអង់គ្លេងត្រូវបានគេនិយាយទូទាំងពិភពលោក


នៅពេលអ្នកគិតពិចារណាថាហេតុអ្វីរៀនភាសាអង់គ្លេសសំខាន់ នេះប្រហែលជាកត្តាដ៏ធំមួយដែលអ្នកគួរគិតពិចារណា។ មនុស្សម្នាក់ក្នុងចំណោមប្រាំនាក់ទូទាំងពិភពលោកអាចនិយាយភាសាអង់គ្លេសបាន ឬក៏យ៉ាងហោចណាស់គេអាចយល់បានដែរ។ ភាសាអង់គ្លេសក៏ជាភាសាសម្រាប់អ្នកចូលចិត្តធ្វើដំណើរទៅក្រៅប្រទេស និងសម្រាប់ការទំនាក់ទំនង។

២. ភាសាអង់គ្លេសមានសារៈប្រយោជន៍ចំពោះការងារ


ក្នុងការប្រកបការងារប្រចាំថ្ងៃ វាគឺសំខាន់ណាស់ក្នុងការចេះនិយាយភាសាមួយនេះ នៅពេលអ្នកនិយាយទៅកាន់អ្នករួមការងារ និងអតិថិជនបរទេស។ ការដែលមានជំនាញក្នុងការនិយាយភាសាអង់គ្លេស អាចជួយឱ្យអ្នកមានឱកាសច្រើនក្នុងការទទួលបានការងារល្អនៅក្នុងក្រុមហ៊ុនដែលអ្នកកំពុងធ្វើការរាល់ថ្ងៃ ឬទៅធ្វើការងារនៅបរទេស។

៣. ភាសាអង់គ្លេសមិនសូវពិបាកទេ (មែនអត់?)


ខណៈពេលដែលការរៀនពាក្យ និងការបញ្ចេញសម្លេងអាចមានភាពលំបាកបន្តិច ការរៀនវេយក្យរណ៍គឺស្រួលជាង បើប្រៀបធៀបជាមួយភាសានៅប៉ែកអឺរ៉ុបដទៃទៀត។ ដូចនេះ ភាសាអង់គ្លេសគួរតែជាភាសាមួយដែលអ្នកគួររៀន។

៤. ភាសាអង់គ្លេសមានតម្លៃសម្រាប់ការអប់រំ


តើអ្នកចង់រៀននៅឯណា? តើអ្នកដែលគិតទៅរៀននៅក្រៅប្រទេសទេ? ប្រទេសជាច្រើនដូចជា សហរដ្ឋអាមេរិក ក្រភពអង់គ្លេសជាដើម គឹប្រភពនៃភាសាអង់គ្លេសដែលមានមហាវិទ្យាល័យ និងសកលវិទ្យាល័យល្អៗជាច្រើនរបស់ពិភពលោកនៅទីនោះ។ ទោះបីប្រទេសខ្លះ មិននិយាយភាសាអង់គ្លេសក៏ដោយ មានសាលារាប់ពាន់ជុំវិញពិភពលោកដែលតម្រូវឱ្យកម្មវិធីសិក្សារបស់ពួកគេប្រើប្រាស់ភាសាអង់គ្លេស។ នេះមានន័យថាការរៀនភាសាអង់គ្លេស មានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់អនាគតរបស់អ្នក។

៥. ភាសាអង់គ្លេសសម្បូរទៅដោយអក្សរសាស្រ្ត និងវប្បធម៌ពេញនិយម


តើអ្នកដែលឮចម្រៀងជាភាសាអង់គ្លេសទេ? តើអ្នកធ្លាប់មើលប៉ុស្តទូរទស្សន៍ដែលនិយាយជាភាសាអង់គ្លេសទេ? វាទាមទារអោយអ្នករៀនភាសាអង់គ្លេសដើម្បីឱ្យអ្នកដឹងពីអត្ថន័យរបស់វា។ ប្រហែលជាអ្នកចង់បានបទពិសោធន៍ពីការងារជាអ្នកសរសេរអត្ថបទ ឬសារពត៌មានជាដើម។ ដោយការរៀនភាសាអង់គ្លេស អ្នកនឹងអាចឮ មើលនឹងស្តាប់ចម្រៀងដែលអ្នកចូលចិត្ត ប៉ុស្តិ៍ទូរទស្សន៍បរទេស និងសៀវភៅជាភាសាអង់គ្លេសជាដើម។

៦. ភាសាអង់គ្លេសជាអ្នកបើកទ្វារគ្រឿងឌីជីថល (digital)


ព័ត៌មាន និងការបង្ហាញផ្សេងៗនៅលើអិនធឺណេតគឺត្រូវបានសរសេរជាភាសាអង់គ្លេស។ វីដេអូយូធូប វេបសាយ បណ្តាញសង្គមនានា ភាគច្រើនគឺជាភាសាអង់គ្លេស។ ការរៀនភាសាអង់គ្លេស នឹងអនុញ្ញាតឱ្យអ្នកទទួលបាននូវព័ត៌មាននានានៅលើការកំសាន្ត និងបណ្តាញសង្គមទាំងនោះ៕

Comments are closed, but trackbacks and pingbacks are open.