បងប្អូនកុំមើលងាយឲ្យសោះ ! បាយជុំគ្នាមួយពេល ឥឡូវរកឃើញអ្នកឆ្លង ៣នាក់
ភ្នំពេញ៖ យោងតាមទំពរហ្វេសប៊ុក របស់លោកវិមាន តារា អធិការនគរបាលខណ្ឌមានជ័យ បានអោយដឹងថា ៖ សូមបងប្អូនកុំមើល ងាយស្ថាន ការឲ្យសោះ បើមិនអនុវត្តន៍តាម វិធានការ ៣ការពារ ៣កុំ ឲ្យបានម៉ឺងម៉ាត់ទេ គឺ ហា.នី.ភ័.យ ហើយ។ នៅចំណុចផ្ទះលេខ 2C ភូមិដំណាក់ ធំ ២ សង្កាត់ស្ទឹងមានជ័យ ទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ម្សិលមិញក្រុមគ្រូពេទ្យបាន ចុះយកសំណា កចំនួន០៧នាក់ ដោយ ផ្ទះនេះ មាន អ្នកជំងឺបានមក ហូបបាយ ជុំគ្នា ១ពេល។ តែលទ្ធផល ថ្ងៃនេះ គឺវិជ្ជមាន ០៣នាក់ ត្រូវបាន ក្រុមគ្រូពេទ្យយក ទៅសម្រាក ព្យាបាល នៅ The Great Duke ។
មានសមាជិក គ្រួសារចំនួន ០៤នាក់ បានអប់រំណែនាំឲ្យធ្វើចត្តាឡីស័ក នៅក្នុងផ្ទះបន្ត ។ បច្ចុប្បន្នទីតាំងកើតហេតុត្រូវបានហ៊ុំព័ទ្ធជាបណ្ដោះអាសន្ន។
Comments are closed, but trackbacks and pingbacks are open.