បន្ទាន់ ! នៅពេលនេះក្រសួងសុខាភិបាល នឹងអភិបាលរាជធានីភ្នំពេញបានរកមូលហេតុឃេីញនៅក្រោយការឆ្លងតៗគ្នានៅក្នុងសហគ្រាសឬរោងចក្រហេីយគឺដោយសារតែ…
រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២១ បានចេញសេចក្ដីជូនដំណឹងស្ដីពីវិធានការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ តាមបណ្តារោងចក្រ-សហគ្រាស នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ។
ក្នុងនោះតាមរយៈការបញ្ជាក់ពីរដ្ឋបាលរាជធានី បានឱ្យដឹងថា ផ្អែកតាមបទពិសោធនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅតាមរោងចក្រ-សហគ្រាសមួយចំនួន នៅរាជធានីភ្នំពេញកន្លងមក ដែលបង្កឱ្យមានការឆ្លងបន្តរាយប៉ាយ ទៅដល់ទីកន្លែងស្នាក់នៅរួមរបស់បុគ្គលិក និង កម្មករ-និយោជិត និង រោងចក្រ-សហគ្រាសផ្សេងទៀត គឺបណ្ដាលមកពី មូលហេតុចម្បងៗដែលមានដូចជា ៖
១. ការស្នាក់នៅរបស់បុគ្គលិក និងកម្មករ-និយោជិត ច្រើនរោងចក្រ-សហគ្រាស ប្រមូលផ្តុំក្នុងផ្ទះជួល ឬ អគារជួលរួមគ្នា
២. ការធ្វើដំណើរដោយមធ្យោបាយរួមរបស់បុគ្គលិក និងកម្មករ-និយោជិត ដែលមិនមែនបម្រើការងារក្នុងរោងចក្រ-សហគ្រាសតែមួយ
៣. ការទិញម្ហូបអាហារពីកន្លែងលក់ដូរ មិនរៀបរយ
៤. ការមិនអនុវត្ត ឬ អនុវត្តមិនបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល
៥. និង កត្តារួមផ្សំមួយចំនួនទៀត ជាដើម ។
ជុំវិញបញ្ហាខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការបន្ទាន់ ដើម្បីគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ តាមបណ្ដារោងចក្រ-សហគ្រាស នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ យ៉ាងហ្មត់ចត់ជាទីបំផុត ដែលមានចែងក្នុងសេចក្ដីលម្អិត នៅខាងក្រោមនេះ ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖
Comments are closed, but trackbacks and pingbacks are open.