ក្ដៅៗ ពេលនេះសពវីរនារីអាវសរ ត្រូវដង្ហែយកទៅបូជាហើយ អរគុណម្រាប់ការលះបង់ដ៏ធំធេងមួយនេះ (វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជននាំគ្នារំជួលចិត្ត និង សោកស្តាយជាខ្លាំង ក្រោយបានទទួលដំណឹងថា យុវតីក្លាហាន និង ជាសមាជិកមួយរូបនៃក្រុមគ្រូពេទ្យជួរមុខ ដែលកំពុងបម្រើការព្យាបាលអ្នកជំងឺ និង ប្រយុទ្ធប្រឆាំងទប់ស្កាត់មេរោគកូវីដ-១៩ បានបាត់បង់ជីវិតទៅទាំងវ័យក្មេង គួរឱ្យស្រណោះអាល័យបំផុត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញដំណឹងដ៏ក្រៀមក្រំនេះ នៅរសៀលថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២១ នេះ តាមរយៈគណនីមួយដែលមានឈ្មោះ ChoupDena Smile បានបង្ហាញពីទិដ្ឋភាពជូនដំណើរសាកសពរបស់ វីរនារីអាវសរ កម្ពុជា ជាលើកចុងក្រោយ យកមកបូជានៅក្នុងទីអារាម ក្នុងរូបភាពស្រណោះអាល័យ និង សោកសង្រេងបំផុត សម្រាប់គ្រួសារនៃសព ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះមហាជន បាននាំគ្នាផ្ញើសារចូលរួមរំលែកទុក្ខ និង បានគោរពនូវវីរភាពដ៏អង់អាចក្លាហាន របស់ទ័ពអាវសរកម្ពុជា ដែលតស៊ូពលីជីវិតក្នុងបុព្វហេតុជាតិមួយនេះ ដែលធ្វើឱ្យការលះបង់នេះ ស្ថិតនៅក្នុងដួងចិត្តប្រជាជន និង ក្រុមការងារជានិច្ច និង មិនភ្លេចនោះឡើយនូវគុណបំណាច់ នៃការលះបង់ដ៏ធំធេងមួយនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងផងដែរ តាមរយៈការបាត់បង់វីរនារីអាវសររូបនេះ លោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បានឱ្យដឹងថា ៖ «វាពិតជាដំណឹងដ៏គួរឱ្យសោកស្តាយ សូមឱ្យវិញ្ញាណក្ខន្ធរបស់ប្អូនបានទៅកាន់សុគតិភព អរគុណខ្លាំងណាស់សម្រាប់ការលះបង់ជូនជាតិ យើងគ្រប់គ្នានឹងចងចាំនូវការលះបង់របស់អ្នកជារៀងរហូតក្នុងបេះដូង» ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Comments are closed, but trackbacks and pingbacks are open.