កាតវ៉ាក់សាំងសំខាន់ណាស់ ចុះបើបាត់ គួរធ្វើយ៉ាងម៉េច?

កាតវ៉ាក់សាំងសំខាន់ណាស់ ចុះបើបាត់ គួរធ្វើយ៉ាងម៉េច?

ប្រសិនគ្មានកាតវ៉ាក់សាំងនោះទេ ការធ្វើដំណើរទៅកន្លែងសំខាន់ៗមួយចំនួននឹងមិនត្រូវបានអនុញ្ញាតឡើយ។ មន្ត្រី ជាន់ ខ្ពស់ ក្រសួងសុខាភិបាល បាន អំពាវ ឱ្យ ប្រជា ពលរដ្ឋ ដែល ចាក់ វ៉ាក់សាំង រួច ត្រូវ រក្សា ទុក បណ្ណ ចាក់ វ៉ាក់សាំង ឱ្យ បាន ល្អ ត្រឹម ត្រូវ កុំ ឱ្យ បាត់បង់ ដើម្បី បង្ក ភាព ងាយ ស្រួល ក្នុង ការ ចាក់ វ៉ាក់សាំង ការ ពារ កូវីដ-១៩នៅដូសបន្ទាប់។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ថ្លែងថា ប្រសិន បើបាត់ កាត អ្នកអាចទាក់ ទង ទៅកាន់ គណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់ សាំង កូវីដ-១៩ ក្នុង ក្របខណ្ឌទូទាំង ប្រទេស (គ.វ.ក-១៩) ឬមន្រ្តីចាក់វ៉ាក់សាំងតាមរយៈលេខទូរសព្ទ ០៧៧ ៨២៤ ៨២៤ ឬ ០១២ ៩៦០ ៧២៧ ឬ ០១២ ៨៣៦ ៨៦៨ ដើម្បីឱ្យ ក្រុម ការ ងារ ពិនិត្យ មើល ឱ្យ បាន ច្បាស់ លាស់នូវនីតិវិធី រកមូលហេតុដែលបាត់៕
 

Comments are closed, but trackbacks and pingbacks are open.