លេចមុខសុទ្ធតែ តារាល្បីៗមកចូលរួម ក្នុងពិធីមង្គលការ វីរៈ និច ក្នុងនោះក៏មានកញ្ញា អ៊ីវ៉ា បានចូលរួមផងដែរ ឃើញមិត្តរួមទ្រនំ ចូលរោងការ ស្រាប់តែ អ៊ីវ៉ា បង្ហើពាក្យប៉ុន្មានម៉ាត់នេះថា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២១ នេះ តារាចម្រៀងស្រីដ៏ល្បីប្រចាំផលិតកម្មសាន់ដេ កញ្ញា វីរៈ និច និងគូណ្តឹង បានកាន់ដៃគ្នាចូលរោងការ តាមប្រពៃណីហើយ ប្រកបដោយទឹកមុខយ៉ាងស្រស់ស្រាយ ញញឹម រំភើបចិត្តយ៉ាងខ្លាំង។

ក្នុងថ្ងៃពិសេស របស់ វីរៈ និច ពិតជាតុបតែងស្អាតខ្លាំងណាស់ យ៉ាងទាក់ទាញថែមទៀតផង បន្ថែមពីនោះទៅទៀត ក្នុងកម្មវិធីនេះដែរ គេបានឃើញមិនសូវបានហៅភ្ញៀវច្រើនកុះករនោះទេ តែម្នាក់ៗពោរពេញទៅដោយភាពកក់ក្តៅ សប្បាយរីករាយយ៉ាងខ្លាំង ដោយក្នុងនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់មិត្តភក្តិទាំងសិល្បៈ និងក្រៅសិល្បៈជាច្រើនផងដែរ។

តារាដែលបានអញ្ជើញចូលរួមនោះមានដូចជា កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន កញ្ញា រចនា រ៉ាវាឌី អ្នកនាង ឌី សូនីតា ស៊ូ ស៊ីរីកា និង កញ្ញា អ៊ីវ៉ា ព្រមទាំងមានភ្ញៀវកិត្តិយស និតតារាចម្រៀងល្បីជាច្រើនដងថែមទៀតផង។
https://i.imgur.com/LQWPzTW.jpeg
កាន់តែពិសេសនោះ គេបានឃើញវត្តមាន អ្នកកំដរ ខាងកូនកំលោះ កូនក្រមូំ សុទ្ធតែតារាល្បីៗថែមទៀតផង មានដូចជា លោក ជា វេ ហាស៍ នាយចឹម កញ្ញា នាង គន្ធា រួមទាំងអ្នកកំដរផ្សេងទៀតផងដែរ មើលទៅសុទ្ធតែស្អាតៗទាំងអស់ បន្ថែមពីនោះទៀត អ្នកកាត់សក់ក្នុងពិធីនេះវិញ គឺ នាយពាក់មី និង ស្រីអ៊ីត ដែលជាតារាកំប្លែងដ៏ល្បីផងដែរយ៉ាងណាមិញ ក្នុងថ្ងៃមង្គលរបស់ វីរៈ និច គេក៏បានឃើញ កញ្ញា អ៊ីវ៉ា មិត្តរួមប្រចាំផលិតកម្មជាមួយ ក៏បានអញ្ជើញចូលរួមក្នុងកម្មវិធីពិធីនេះដែរ ព្រមទាំងបង្ហើពាក្យប៉ុន្មានម៉ាត់នេះថា៖ “ថ្ងៃនេះការគេ ថ្ងៃក្រោយការខ្ញុំ ហាហា”៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។



Comments are closed, but trackbacks and pingbacks are open.