មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ ដេននី ក្វាន់ បានទម្លាយរូបថតមួយសន្លឹក ព្រមទាំងបានភ្ជាប់សារខ្លីមួយ ទៀតថា

ភ្នំពេញ៖ ប្រិយមិត្តក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន ច្បាស់ណាស់ពិតជាបានស្គាល់ តារាសម្តែងស្រីដ៏ស្រស់ស្អាតម្នាក់ៗ ដេននី ក្វាន នោះ ដែលសព្វថ្ងៃនេះ រូបនាង នៅតែទទួលបានការចាប់អារម្មណ៍ និងមានការគាំទ្រយយ៉ាងច្រើន ពីសំណាក់បងប្អូន។

បន្ថែមពីនោះ ដេននី ក្វាន ក៏មានកូនស្រីម្នាក់មានឈ្មោះថា សុខ គីមហ័ង ហៅថា ល្អហួស ដែលកូនស្រីម្នាក់នោះ មិនត្រឹមតែមានរូបសម្បិត្តស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងមានដុងផ្នែកសិល្បៈ មានទាំងការសម្តែង និងច្រៀង រួមទាំងសកម្មភាពផ្សេងៗទៀត បានយ៉ាងល្អណាស់។
ដោយឡែកនៅមនុនេះបន្តិច នាថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២១ នេះ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ តារាស្រីរូបនេះ ទម្លាយរូបមួយសន្លឹក ព្រមទាំងបានភ្ជាប់សារមួយទៀតថា៖“រវល់យ៉ាងណា ក៏ប៉ាៗនៅតែឆ្លៀតពេលជូនកូនដើរលេងដែរ ថ្ងៃនេះសប្បាយចិត្តខ្លាំងណាស់ ព្រោះប៉ាៗបានសន្យាថានឹងអោយអ្វីដែរកូនចង់បាន” ។
ទន្ទឹមនឹងរូបភាពមួយសន្លឹក និងសារដ៏គួរឲ្យចាប់អារម្មណ៍នេះភ្លាម បានធ្វើឲ្យហ្វេនៗ និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក នាំគ្នាចូលទៅ ខំមិន ឡើងព្រោងព្រាតថា៖
“ប៉ាសង្ហាកូនស្អាត, ប៉ាអោបកូនបែបក្ដីសុខ, អត់ឃើញមុខប៉ាចឹង, ច្រណែនណាស់ម៉ាក់អើយ, ក្ដីសុខចែ, បងសំណាងណាស់បានគាត់ជាមនុស្សល្អ, Sweet រហូតចែ, Sugar daddy សង្ហារណាស់បង, មើលទៅមិនមែនសាសខ្មែរទេ, ចង់ឃើញមុខប៉ាៗចេចេដល់ហើយ” ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Comments are closed, but trackbacks and pingbacks are open.