តិចអត់មានអីបង្ហាញគេ! វិធីភ្ជាប់កាតវ៉ាក់សាំងឌីជីថលចូលក្នុង QRCode ស្រួលប្រាប់គេ ពេលភ្លេចដាក់កាតតាមខ្លួន

ភ្នំពេញ៖នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២១ នេះ ក្រសួងប្រៃសណីយន៍ និងទូរគមនាគមន៍បានចេញសេចក្ដីជូនដំណឹង អំពីការរៀបចំប្រព័ន្ធ QR Code “បណ្ណចាក់វ៉ាក់សាំងឌីជីថល Stop Covid QR Vaccine” ដោយតភ្ជាប់ពីប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid” ទៅនឹងប្រពន្ធទិន្នន័យចាក់វ៉ាក់សាំង ដើម្បីដាក់ឱ្យប្រើប្រាស់ ចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នេះតទៅ។
ប្រព័ន្ធ QR Code មានមុខងារ QR Code “Stop Covid QR Vaccine” មានមុខងារសំខាន់ចំនួនបីគឺ
១. សម្រួលដល់ការស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងជំងឺកូវីដ១៩
២. គ្រប់គ្រងការធ្វើចត្តាឡីស័ក
៣. បង្ហាញព័ត៌មានអំពីការចាក់វ៉ាក់សាំងរបស់បុគ្គលម្នាក់ៗ។

ម៉្យាងវិញទៀតប្រព័ន្ធ នឹងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ តាមរយៈការកាត់បន្ថយការប៉ះពាល់ដោយផ្ទាល់ក្នុងការត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំង ដោយមិនចាំចាប់យកបណ្ណចាក់វ៉ាក់សាំងតាមខ្លួនគ្រប់ពេលវេលា ឬព្រួយបារម្ភអំពីការបាត់បង់ ឬខូចខាតបណ្ណចាក់វ៉ាក់សាំងដោយប្រការណាមួយឡើយ ព្រមទាំងកាត់បន្ថយហានិភ័យនៃការក្លែងបន្លំនិន្នន័យលើបណ្ណចាក់វ៉ាក់សាំង។

ប្រព័ន្ធអាចបង្ហាញពីព័ត៌មាននៃការចាក់វ៉ាក់សាំង រូបថត និងអត្តសញ្ញាណរបស់បុគ្គលម្នាក់ៗ តាមរយៈការស្កេន QR Code នៅតាមច្រកចេញ-ចូលក្រសួង ស្ថាប័ន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន កន្លែងកំសាន្ត អគារស្នាក់នៅរួម (ខុនដូ) ក្រុមហ៊ុន រោងចក្រ សហគ្រាសនានា។

Comments are closed, but trackbacks and pingbacks are open.