ញ៉ាក់សាច់! រឿង Squid Game រកប្រាក់ចំណូលបានខ្ពស់គុណនឹង៤០ដងនៃដើមទុនផលិតទៅទៀត
រឿងភាគស៊េរីដ៏ល្បីរន្ធឺ “Squid Game” បានក្លាយជារឿងមួយប្រចាំ Netflix ដែលរកប្រាក់ចំណូលបានខ្ពស់ចំណេញលើគោក រហូតដល់ទៅ៤០ដងនៃដើមទុនផលិតទៅទៀត។ ចំណែកឯការគាំទ្រវិញនៅតែទទួលបានខ្ពស់ទោះបីមានរយៈពេលជាង១ខែមកហើយចាប់តាំងពីថ្ងៃចាក់បញ្ចាំង។
ទន្ទឹមនឹងទទួលបានគាំទ្រលើសលុបទាំងប្រជាជនអឺរ៉ុប និងអាស៊ី តាមបណ្តាញសារព័ត៌មានបានឱ្យដឹងថា Netflix ទទួលបានប្រាក់ចំណូលខ្ពស់រហូតជិត ៩០០លានដុល្លារ (៨៩១.១លានដុល្លារ) ដែលចំនួនតួលេខនេះ Netflix ទទួលបានប្រាក់ចំណេញគុណនឹង៤០ដង នៃដើមទុនផលិតទៅទៀត។ គួរបញ្ជាក់ថា Squid Game បានចំណាយទំហំទឹកប្រាក់ចំនួន ២១.៤ លានដុល្លារ ក្នុងការផលិត ដោយក្នុងមួយភាគរឿងនេះចំណាយដើមទុនប្រមាណ២.៤លានដុល្លារ ។
តាមប្រភពដដែលបានឱ្យដឹងទៀតថា មានមនុស្សចំនួន ១៣២ លាននាក់បានមើលរឿង “Squid Game” លេីសពីរយ:ពេល២នាទីក្នុងអំទ្បុងពេល ២៣ ថ្ងៃដំបូងបន្ទាប់ពីការចេញផ្សាយ។ ក្នុងចំណោមអ្នកមើលទាំងនេះ ៨៩% បានមើលយ៉ាងតិចណាស់មួយភាគ ហើយ ៨៧ លាននាក់ ឬ ៦៦% ទៀតបានមើលរហូតដល់ភាគចុងក្រោយ។
គួរបញ្ជាក់ផងដែរថា “Squid Game” បានចាក់បញ្ចាំងដំបូងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ លើ Netflix ហើយរឿងនេះទាំងអស់មានចំនួន៩ភាគ៕
Comments are closed, but trackbacks and pingbacks are open.