ខាត់ សុឃីម ជំពាក់គេ ៩០ម៉ឺនសុខចិត្តលក់ផ្ទះឡៃឡុងសងគេ រស់ទាំងត្រដាបត្រដួស ខុសពីខ្ញុង ប្រើយុទ្ធសាស្រ្តយំសុំលុយមហាជន
ភ្នំពេញ៖ប្រវត្តិសាស្ត្រក្នុង រវង្វង់សិល្បៈ ដែលមានតារាដល់ទៅ ២ដួង នាង ខ្ញុង និង អ្នកនាង ខាត់ សុឃីម បែកធ្លាយ រឿងជំពាក់ បំណុលខ្ទង់ រាប់សិប ម៉ឺនដុល្លារ ផ្អើលអស់ មហាជន។ ថ្វីត្បិតថាជួប រឿងវ័ណ្ឌក ដូចគ្នា ប៉ុន្តែយុទ្ធសាស្ត្រក្នុង ស្រាយបំណុល គឺ អាចនិយាយ បានថាផ្ទុយ ស្រឡះឆ្ងាយ ដូចមេឃដី។ស្របពេលរឿងរ៉ាវ ក្ដៅគគុកក្នុងពិភពសិល្បៈ តារាកំប្លែងនាង ខ្ញុង Live វីដេអូយំ គគ្រូកប្រកាសក្ស័យធន ជំពាក់បំណុល គេដល់ទៅ ៥៧២០០០$។ ហើយក្នុងនោះ ជឿជាក់ ថាប្រិយមិត្តមិនទាន់ ភ្លេចនៅឡើយទេថាតារាចម្រៀង ពហុ ជំនាញ ខាត់ សុឃីមក៏ធ្លាប់ជួប វិបត្តិផុងខ្លួន កប់ជ្រៅក្នុង អន្លង់លុយ ៩០ម៉ឺនដុល្លារដោយសារ បុលធនាគារ និងចាញ់បោក សែកស្អុក លុយ រាប់ម៉ឺនដុល្លារពី ឧកញ្ញាម្នាក់ផងដែរ។យ៉ាងណាមិញបើទោះជាផុង ខ្លួនជាប់គាំង លើគំនរបំណុលមែន ពិតប៉ុន្តែតារា ទាំងនេះនៅតែមានវិធីសាស្រ្ត ដោះស្រាយ គ្រាន់តែយុទ្ធសាស្ត្រ គឺផ្ទុយគ្នាស្រឡះ។ ដោយផ្អែក លើទំហំទឹកប្រាក់ច្រើន លើសលប់ បែបនេះ ខាត់ សុឃីម បានជ្រើស ដំណោះស្រាយ បំណុលទាំងនេះដោយនាងបានលក់ឡៃឡុងគ្រឿង
សម្អាងការចោលក្នុងតម្លៃ ២ម៉ឺនដុល្លារ និងលក់ផ្ទះតម្លៃ កន្លះលានដុល្លារ ដើម្បីដោះបំណុល ៩០ម៉ឺនដុល្លារដោយពុំ មានមហាជនណា ម្នាក់ចូលលូកដៃ ជួយឡើយ គឺនាងតស៊ូដោះស្រាយ ដោយខ្លួនឯង។អាចនិយាយបានថា យុទ្ធសាស្ត្រដោះ សា្រយបំណុល អ្នកទាំងពីរគឺ ផ្ទុយស្រឡះ ពីគ្នាតែម្ដង ដោយ ខ្ញុង គ្រាន់តែ បង្ហូរទឹកភ្នែក ស្រែកយំរៀបរាប់រឿងរ៉ាវ ជំពាក់បំណុល មុខ សាលាដំបូងរាជធានី ភ្នំពេញហើយធ្វើ ការសុំជំនួយពីមហាជនម្នាក់ ១ដុល្លារ ក៏អាច សម្រួលដល់បានច្រើនដែរ៕
Comments are closed, but trackbacks and pingbacks are open.