មិនទាន់បានប៉ុន្មានថ្ងៃផង វីរៈនិច ត្រូវស្វាមីដាក់បម្រាមមួយនេះបាត់!

កម្សាន្ត៖បន្ទាប់ពី តារាចម្រៀស្រី អ្នកនាង វីរៈ​និច បានរៀបការជាមួយស្វាមីដ៏សង្ហារ យ៉ាងអធិកអធមក្រោមវត្តមាន តារាល្បីៗជាច្រើនរួចមក រូបនាង បានធ្វើឲ្យហ្វេនៗតាមដានពីជីវិតគូនាងគ្រប់គ្នាតែម្ដង ។ទន្ទឹមនឹងនេះដែរ ទស្សនិកជនជាច្រើន បានចង់ដឹងថា គូស្វាមីភរិយាថ្មីថ្មោងមួយគូនេះ នឹងដឹកដៃគ្នាទៅកសាងអនុស្សាវរីយ៍នៅទីណាវិញ។ មិនយូរប៉ុន្មាន នាពេលថ្មីៗនេះដែរ វីរៈ​និច​ និងស្វាមី កំពុងតែលំហែអារម្មណ៍បន្ទាប់ពីរៀបការហើយបានប៉ុន្មានថ្ងៃ ក្នុងខេត្តព្រះសីហនុ យ៉ាងផ្អែមល្ហែម។

ជាមួយគ្នានេះដែរ វីរៈ​និច បានស្លៀកសម្លៀកបំពាក់ឈុតយ៉ាងស៊ិចស៊ីបញ្ចេញសាច់សខ្ចី អមដោយកាយវិការកៀកកើយស្និទ្ធស្នាលជាមួយនឹង ស្វាមី អមនឹងបរិយាកាសលើឆ្នេរសមុទ្រស្រស់ថ្លា មើលទៅពិតជារ៉ូមែនទិកណាស់។យ៉ាងណាមិញ គ្រាន់តែឃើញរូបថតទាំងនោះហើយ បានធ្វើឲ្យអ្នកគាំទ្រមិនតិចទេ មានចិត្តលួចច្រណែនចំពោះក្ដីស្នេហាដ៏ស្មោះស្ម័គ្រ ថែមទាំងប្រាថ្នាចង់បាន ជីវិតគូ ដូចពួកគេផងដែរ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទោះបីជាថ្នមប្រពន្ធយ៉ាងណា ថ្មីៗនេះស្រីស្អាត វីរៈ និច បានទម្លាយតាមរយៈគណនីអ៊ីនស្រ្តាក្រាមរបស់នាងថា ស្វាមីបណ្ដូលចិត្តរបស់នាងបានហាមប្រាមមិនឱ្យស្លៀកសិ-ចស៊ីបញ្ចេញសាច់ដូចកាលពីនៅក្រមុំទៀតឡើយ។ វីរៈ និច បង្ហោះរូបថតស្លៀកប៊ីគីនីសិចស៊ីល្វែងលើប៉ុន្មានសន្លឹកហើយរៀបរាប់យ៉ាងខ្លីថា ៖ «ប្ដីថាហាម Sexy ហើយ»៕


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Comments are closed, but trackbacks and pingbacks are open.