ដល់ម្លឹង គ្រាន់រថយន្តជាប់ស្នាមដៃ V សោះដណ្តើមគ្នាទិញព្រោងព្រាត
កូរ៉េខាងត្បូង ៖ Anchor Cher Calvin ជនជាតិអាមេរិក ដែលមានសំណាងបានមើល BTS សម្តែងនៅពីមុខនាងបានចែករំលែកថា ការសាកសួរកំពុងតែមានយ៉ាងច្រើន ពីជុំវិញពិភពលោកដែលសុំទិញរថយន្តរបស់នាង ជាមួយនឹងស្នាមម្រាមដៃរបស់ V សមាជិកក្រុម BTS នៅលើនោះ។
នៅថ្ងៃទី ២៣ ខែវិច្ឆិកា នេះក្រុមតារាចម្រៀងប្រុសដ៏ល្បី BTS បានចូលរួមក្នុងកម្មវិធី «The Late Late Show with James Corden» ជាកន្លែងដែលពួកគេបានសម្តែងបទចម្រៀងដ៏ពេញនិយមរបស់ពួកគេ នៅពីមុខរថយន្តនៅពេលដែលភ្លើងចរាចរណ៍មានពណ៌ក្រហម ហើយអ្នកបើកបរដែលកំពុងរង់ចាំភ្លើងសញ្ញាខៀវនោះ ក៏ទទួលបានឱកាសមើល BTS សម្តែងផ្ទាល់ ក្នុងនោះក៏មានអ្នកបើកបរដែលសំណាងជាងគេ ក្នុងចំណោមពួកគេគឺអ្នកសារព័ត៌មាន KTLA News Cher Calvin ដែលបាន V ចូលទៅជិតឡានរបស់នាង ព្រមទាំងច្រត់ដៃនៅពីលើថែមទៀត។
ក្រោយមក កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា Calvin បានចែករំលែកវីដេអូមួយ ដែលលើកនេះបង្ហាញពីស្នាមដៃរបស់ V នៅលើជាប់នៅលើរថយន្តរបស់នាង Calvin ក៏បានចែករំលែកវីដេអូនៃការចាក់ផ្សាយក្នុងស្រុកមួយដែលការឆ្លើយតបរបស់អ្នកនិយមលេងអ៊ីនធើណែត និងអ្នកគាំទ្រអំពីរថយន្តរបស់នាងត្រូវបានបង្ហាញ ហើយក៏មានមនុស្សជាច្រើនបញ្ចេញមតិថា ៖ឡានរបស់អ្នកតម្លៃប៉ុន្មាន? ទម្លាក់តម្លៃទៅ ខ្ញុំនឹងផ្ញើលុយឲ្យអ្នកឥឡូវនេះ។
ស្របគ្នានេះ មានមនុស្សម្នាក់ដែលមានទំនាក់ទំនងជាមួយ Cher Calvin នៅពេលនោះបានបង្ហាញពីអ្វីដែល Calvin និយាយទៅកាន់មនុស្ស ដែលស្នើសុំទិញរថយន្តរបស់នាងជាមួយនឹងស្នាមដៃរបស់ V ថា ៖ Calvin បាននិយាយថា ខ្ញុំនឹងលក់វា។អ្នកស្គាល់គ្នាជាមួយនឹង Cher Calvin
Comments are closed, but trackbacks and pingbacks are open.