ក្រោយធ្លាយរឿងជាប់ឈ្មោះជនទី៣ ជ្រៀតជ្រែកស្នេហា Bella និង Weir តារាស្រីម្នាក់នេះ ហ៊ានធ្វើដល់ថ្នាក់

ថៃ៖ បានធ្វើឲ្យមហាជនជាច្រើន កាន់តែតាមដានយ៉ាងកៀកកិត ចំពោះ តារាស្រី Prapye Ramida បន្ទាប់ពីមានការសង្ស័យថា នាងជានារីអាថ៌កំបាំង ដែលលោក Weir Sukolwat ទៅជួលឡានជាមួយគ្នា ទៅតាមខេត្ត ដែលធ្វើ​ឱ្យ​មានការយល់​ច្រឡំ​រហូត ដល់មានដំណឹងបែកបាក់គ្នា ជាមួយនឹងតារាស្រី Bella។​

ប៉ុន្តែ ក្រោយពីមានព័ត៌មានដ៏ភ្ញាក់ផ្អើលនេះបានកើតឡើង​ អ្នក​ចាត់​ការ​របស់ តារាស្រី Prapye បាន​ចេញ​មក​ពន្យល់​ ក៏ដូចជា បកស្រាយដល់អ្នក​សារព័ត៌មាន​ ដើម្បីបញ្ជាក់ថា រូបនាង មិន​ធ្លាប់​ទៅខេត្ត ជាមួយនឹង លោក Weir នោះទេ ព្រមទាំងបើកបង្ហាញ ​ភស្តុតាង​នៃ​ការ​ហោះហើរ​ នៅ​ថ្ងៃ​ដែល​មាន​បញ្ហា ថែមទៀត។
លើសពីនេះ អ្នកនិយមលេងអ៊ីនធឺណេតជាច្រើនទៀត ក៏បានចេញមុខជួយទប់ទល់ពាក្យចចាមអារ៉ាម ការពារ Prapye ដោយបានរកឃើញថា តារាស្រីរូបនេះ កំពុងមានទំនាក់ទំនងស្នេហានឹងបុរសវ័យក្មេង និងជាយុវជនក្រៅវិស័យសិល្បៈម្នាក់ ជាពិសេសពួកគេទាំងពីរ ថែមទាំងមានរូបបង្ហោះជាមួយគ្នា ឡើងស្អិតរមួត នៅលើបណ្ដាញសង្គម កាលពីពាក់កណ្ដាលខែវិច្ឆិកា កន្លងទៅនេះ ដែល​អាចបញ្ជាក់​បានថា​ ស្នេហា​រវាង ​អ្នក​ទាំង​ពីរ​ នៅ​តែ​មាន​ភាព​ល្អូកល្អើន ផងដែរ៕ ប្រភព៖ Kapook




Comments are closed, but trackbacks and pingbacks are open.