អ្នកណាខ្លះតាមដានរឿង ឯណាទៅឋានសួគ៌ ចង់ដឹងអត់ថា ពេលនេះ តួឯកសុខទុក្ខយ៉ាងណាហើយ?

កម្សាន្ត៖ កាលពី១៨ឆ្នាំមុន​ រឿងភាគកូរ៉េ Stairway to Heaven ឬ ឯណាទៅឋានសួគ៌ ធ្លាប់បានធ្វើឲ្យទស្សនិកជន ជក់ចិត្តដិតអារម្មណ៍ជាមួយនឹងសាច់រឿងដ៏កម្សត់។ ជាពិសេស តួឯកប្រុស និង តួឯកស្រី តែម្ដង ដែលអ្នកទាំងពីរ បានធ្វើឲ្យអ្នកទស្សនាទប់ ទឹកភ្នែក មិនបាន។ជាមួយគ្នានេះដែរ រឿងនេះ តួឯកប្រុសពូកែបង្ហូរទឹកភ្នែក សម្ដែងដោយ Kwon Sang Woo ដែលលោកនៅតែមានប្រជាប្រិយខ្លាំងដ៏ដែល។ តារាប្រុសវ័យ ៤៥ឆ្នាំរូបនេះ មិនសូវបានបង្ហាញមុខ ព្រោះតែលោកមានការមមាញឹកការងារសិល្បៈ រកពេលសម្រាកមិនបាន។

ចំណែកឯ តួឯកស្រី សម្ដែងដោយ Choi Ji woo ដែលនាងក៏មិនខុសពីតួ​ឯកប្រុសប៉ុន្មានដែរ នាងទទួលបានការគាំទ្រខ្លាំង និង នៅតែបន្ដរវល់ក្នុងការងារសិល្បៈជាប្រចាំ។ លើសពីនោះ នាងបានរៀបការជាមួយ បុគ្កលក្រៅសិល្បៈ និង ទទួលបាន ចំណងដៃកូន មួយកាលពីឆ្នាំ២០២០កន្លងទៅ។
ងាកមកមើល តួអង្គរង ដែលធ្វើឲ្យមហាជនក្រឺតវិញម្ដង Kim Tae Hee នៅក្នុងជីវិតពិតមិនដូចក្នុងរឿងឡើយ នាងទទួលបានការស្រលាញ់ពីមហាជនជាច្រើន។ ជាពិសេស នាងជាភរិយារបស់ Rain ដែលជា តារាប្រុសដ៏ល្បីល្បាញ ហើយអ្នកទាំងពីរ រស់នៅយ៉ាងមាន សុភមង្គល ផងដែរ៕



Comments are closed, but trackbacks and pingbacks are open.