រំជួលចិត្ត លោកយាយ ដួង តារា ណុបណែម តារាភាពយន្តប្រាំជំនាន់ ប្រាថ្នាមកលេងអង្គរវត្តមុនចាកចេញទៅ ឥឡូវបានសម្រេចហើយដោយថ្លែងឲ្យដឹងបែបនេះតែម្ដង

លោកយាយ ដួង តារា ណុបណែម ដែលជាសិល្បការិនីភាពយន្ត៥ជំនាន់របស់ខ្មែរ ហើយក៏ត្រូវជាភរិយាទី១ របស់តារាសម្ដែង ណុបណែម កំពុងតែរស់នៅក្នុងជីវភាពក្រីក្រលំបាក គ្មានទីជម្រកផ្ទាល់ខ្លួន អ្វីដែលគួរឲ្យក្ដុកក្ដួលទៀតនោះគឺលោកយាយមានបំណងប្រាថ្នាមួយគឺចង់ទៅលេងអង្គរវត្ត មុនលោកយាយចាកចេញទៅ។ នេះបើតាមរយៈការផ្សព្វផ្សាយរបស់ផេ ក ក្រុមព្រះសុរិយា ដោយបានឲ្យដឹងថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«” ចៅអើយ! យាយចង់ទៅលេងអង្គរ មុនយាយចាកចេញទៅ ព្រោះយាយខានទៅឃើញអង្គរជាង២០ឆ្នាំហើយ។ ” នេះជាប្រសាសន៍របស់យាយដែលបានប្រាប់ចៅគាត់ និងប្រាប់មកក្រុមព្រះសុរិយា នៅខណៈដែលលោកយាយកំពុងស្ថិតក្នុងវ័យជរា និងក្នុងជីវភាពលំបាកជាខ្លាំងផងនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនេះបំណងប្រាថ្នារបស់លោកយាយ ដួង តារាណុបណែម បានសម្រេចហើយ ដោយកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ នាង យ៉ា រ៉េត ចៅស្រីបង្កើតរបស់លោកយាយ បាននាំលោកយាយមកលេងខេត្តសៀមរាប រយៈពេលបីថ្ងៃ ដោយមានការជួយជ្រោមជ្រែងពីក្រុមព្រះសុរិយា សម្រាប់ការទទួលទាន និងការស្នាក់នៅ ព្រមទាំងការធ្វើដំណើរទៅទស្សនាតាមប្រាសាទនានា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកយាយ ដួង តារា សព្វថ្ងៃមានអាយុ៨២ឆ្នាំ បានបង្ហាញអារម្មណ៍រំភើបស្រ.ក់ទឹ.កភ្នែក ពេលបានមកដល់ទីនេះថ្មី ដោយនឹកឃើញអនុស្សាវរីយ៍ល្អៗជាច្រើនកាលពីទសវត្ស៦០ ដែលលោកយាយធ្លាប់មកលេងទីនេះជាមួយស្វាមីលោកយាយ គឺ លោក ណុប ណែម និងមិត្តភក្តិឯទៀត ក៏ដូចជាមកថតខ្សែភាពយន្តនៅទីនេះផងដែរ។ លោកយាយបានរំលឹកប្រាប់ក្រុមព្រះសុរិយាថា កាលពីក្នុងទសវត្ស៦០នោះ លោកយាយ ក៏ធ្លាប់បានមកថតខ្សែភាពយន្តនៅតាមប្រាសាទនានាក្នុងទឹកដីអង្គរ ខេត្តសៀមរាបនេះដែរ ដូចជារឿង រលកវាសនា និងរឿង ប្រ.ហា.រដួងចិត្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកយាយបានបញ្ជាក់ថា កាលដែលលោកយាយចង់មកលេងទឹកដីអង្គរជាថ្មីនេះ ក៏ព្រោះតែចង់រំលឹកអនុស្សាវរីយ៍នានា ដែលស្ថិតក្នុងដួងចិត្តលោកយាយគ្មានថ្ងៃភ្លេច និងចង់ឃើញការអភិវឌ្ឈន៍ដ៏លូនលឿនទៅមុខរបស់រាជរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃ ក្រោមការដឹកនាំដ៏ឆ្នើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ពិសេសទៀតនោះ លោកយាយ ចង់ថតរូបក្នុងសម្លៀកបំពាក់បុរាណខ្មែរនៅប្រាសាទខ្មែរយើងទុកជាអនុស្សាវរីយ៍ក្នុងវ័យចុងក្រោយនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជម្រាបផងដែរថា កន្លងទៅ លោកយាយ បានទទួលថវិកាឧបត្ថម្ភពីសប្បុរសជន ដែលក្រុមព្រះសុរិយាបានអំពាវនាវបានចំនួន 1540.72$ (មួយពាន់ ប្រាំរយ សែសិបដុល្លារ និងចិតសិបពីរសេន)។ ថវិកានេះលោកយាយយកមកដោ-ះស្រាយក្នុងជីវភាពប្រចាំថ្ងៃ ពិសេសបង់ថ្លៃថ្ន-ាំពេ.ទ្យ។

ជាមួយគ្នានេះ លោកយាយក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន ស៊ីអេសវីឡា ដែលបានជួយឧបត្ថម្ភលោកយាយ និងលើកទឹកចិត្តលោកយាយ។ក្រុមព្រះសុរិយា និងក្រុមហ៊ុន ស៊ីអេសវីឡា ក៏ដូចជាអ្នកស្នេហាវិស័យសិល្បៈភាពយន្តខ្មែរសូមជូនពរលោកយាយអោយមានសុខភាពល្អ រឹ.ងមាំ មានអាយុយឺនយូរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Comments are closed, but trackbacks and pingbacks are open.