ទីបំផុត នាយរងប៉ុស្តិ ព្រែកតាសេក និងកូនប្រុស ត្រូវបញ្ចូនទៅតុលាការ ក្រោយប្រើប្រាស់អំពើហឹ ង្សាទៅលើគ្រួសារអ្នកក្បែរខាង យ៉ាងសាហាវ…(មានវីដេអូ)
យោងតាមឃ្លីបវីដេអូមួយ ដែលត្រូវបានប្រជាពលរដ្ឋបង្ហោះ នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងព្រោងព្រាត ពីទង្វើរបស់មន្ត្រីប៉ូលិសនគរបាលស័ក្តិ3ម្នាក់ ដែលគេស្គាល់ថាជា លោកងួនផល្លា មន្ត្រីប៉ុស្តិនគរបាលព្រែកតាសេកបានប្រើអំពើ ហិ ង្សា យ៉ា ងឃោរ ឃៅ ដោយព្រួតគ្នាជាច្រើននាក់ វា យ មក លើយុវជនម្នាក់បណ្ដាលឱ្យរងរបួសធ្ងន់។
នៅក្នុងឃ្លីបវីដេអូនេះ ដដែលគេសង្កេតឃើញថា ភាពឃោរ ឃៅរបស់ លោក ងួនផល្លា ដែលជា មន្ត្រីប៉ូលិសស័ក្តិ 3 រូបនេះបានចាប់អោបក្រៀកកជនរងគ្រោះតែម្នាក់ ឯង ឱ្យកូនប្រុសរបស់ខ្លួននិងបក្សពួកជាច្រើននាក់វាយទាត់ធាក់តាមអំពើចិត្ត មិនតែប៉ុណ្ណោះគេឃើញប្រពន្ធរបស់លោក ងួនផល្លា រូបនេះបានយកអំបោះវាយមកលើជនរងគ្រោះយ៉ាងឃោរឃៅទៀតផង។
ចំណែកកូនប្រុសរបស់លោកងួនផល្លាវិញនៅ ក្នុងរូបភាពពាក់អាវពណ៌សបានរត់ចេញពីផ្ទះរបស់ខ្លួន មកលោតធាក់ជនរងគ្រោះហើយបានវាយទាត់ធាក់ដោយមិនខ្លាចញញើតច្បាប់ឡើយ។
នៅក្នុងវីដេអូមួយដែលបានបែកធ្លាយនេះ ប្រជាពលរដ្ឋដែលបានមើលហើយមាន ការអាណិតអាសូរដល់ជន រងគ្រោះយ៉ាងខ្លាំង ព្រមទាំងបានសំណូមពរដល់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ មេត្តាជួយរកយុត្តិធម៌ដល់ជនរងគ្រោះផងនិងសូមសម្ដេចមានវិធានការចំពោះមន្ត្រីល្មើសច្បាប់បែប នេះថាតើអាចទុកឲ្យខូចដល់មន្ត្រីល្អៗផ្សេងទៀតដែរឬទេ?
ប្រសិនបើអាចគួរតែ ដក ចេញ ពីក្របខ័ណ្ឌនគរបាលជាតិដើម្បីកុំឲ្យខូចឈ្មោះដល់មន្ត្រីល្អៗជាច្រើននាក់ទៀត។ សូមបញ្ជាក់ផងដែរថា ហេតុ ការណ៍ខាងលើនេះបានកើត ឡើង កាលពីវេលាម៉ោង ១១ កន្លះនាទីយប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ នៅភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ៕
Comments are closed, but trackbacks and pingbacks are open.