កម្សត់ណាស់ មហាជនទប់ទឹកភ្នែកមិនជាប់ ក្រោយជំទាវទ្រី ដាណា ពោលពាក្យមួយឃ្លានេះ នៅថ្ងៃកំណើតកូនប្រុស
តារាកម្សាន្ត÷ កាលពីយប់ថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ មហាជន និងជាពិសេសអ្នកលេងបណ្តាញសង្គមដែលជាអ្នកគាំទ្រលោកជំទាវថៅកែហាងពេជ្រដ៏ល្បីឈ្មោះ ទ្រីដាណា បានផ្ទុះការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពេលដែលម្ចាស់ហាងពេជ្ររូបនេះ បង្ហោះសារចាក់ដោតមួយឃ្លា នៅចំថ្ងៃខួបកំណើតរបស់កូនប្រុសខ្លួនតែម្តង។
យ៉ាងណាមិញ នៅក្នុងសារនោះ លោកជំទាវទ្រីដាណា បានសរសេររៀបរាប់ ដោយបានបង្ហាញទឹកចិត្តជាម្តាយយ៉ាងដូច្នេះថា÷
អ្វីដែលម៉ាក់ តស៊ូនិងខំរាល់ថ្ងៃនេះគឺដើម្បីកូនៗនិងចង់ឃើញកូនៗសប្បាយបែបនេះ🥰តែម៉ាក់ក៏សុំទោសកូនចំពោះពេលវេលាផងណា
គួររំលឹកផងដែលថា ជារឿយៗលោកជំទាវទ្រីដាណា តែងតែបង្ហោះសារ អមដោយរូបថតដ៏ស្រស់ស្អាតជាមួយកូនប្រុសស្រី បើទោះបីជាចំណងស្នេហ៍រវាងលោកជំទាវនិងស្វាមីមានភាពរកាំរកូសយ៉ាងណាក៏ដោយ៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា÷
Comments are closed, but trackbacks and pingbacks are open.