ព្រឺសម្បុរ! ខេត្តមួយនៅហ្វីលីពីន មានប្រពៃណីបញ្ចុះស.ពព្យួរមឈូស ព្រោះតែមានជំនឿបែបនេះ….
នៅខេត្តតំបន់ភ្នំនៅភាគខាងជើងប្រទេសហ្វីលីពីន មានសមាជិកក្រុមកុលសម្ព័ន្ធមួយឈ្មោះ Igorot ដែលកុលសម្ព័ន្ធនេះមានទំនៀមទម្លាប់ប្រពៃណីដ៏គួរឱ្យទាក់ទាញមួយ ដែលធ្វើការបញ្ចុះសពសាច់ញាតិរបស់ពួកគេក្នុងមឈូសព្យួរយ៉ាងខ្ពស់ ដំជាប់នឹងជញ្ជាំងភ្នំ។
ទំនៀមព្យួរមឈូសរបស់កុលសម្ព័ន្ធនេះដែរ គឺប្រព្រឹត្តធ្វើឡើងជារៀងរាល់ឆ្នាំរហូតមកទល់សព្វថ្ងៃនេះ។ បើតាមការបញ្ជាក់របស់សមាជិកកុលសម្ព័ន្ធម្នាក់ បានឱ្យដឹងថា ជំនឿមួយដែលខាងកុលសម្ព័ន្ធជឿបំផុតក្នុងការប្រារព្ធធ្វើពិធីបញ្ចុះសពនេះគឺដើម្បីឱ្យសពអ្នកដែលបានស្លាប់ទៅ អាចកាន់តែខិតជិតទៅដល់ដួងព្រលឹងនៃដូនតារបស់ពួកគេដែលនៅឋានសួគ៌។
គួរបញ្ជាក់ថា ប្រពៃណីព្យួរមឈូសនេះ គឺពួកគេធ្វើឡើងដោយមានការចង ឬដំដែកគោលមឈូសជាប់ទៅនឹងជញ្ជាំងភ្នំ ដោយក្នុងមឈូសនោះសា.កស ពត្រូវបានគេបញ្ចុះជារបៀបដូចទារកទើបនឹងកើត (ឱនក្បាលឱបដៃអង្គញ់ជើង)។ ជាមួយនឹងរបៀបបញ្ចុះសពនេះដែរ កុលសម្ព័ន្ធ Igorots មានជំនឿថា មនុស្សដែលបានស្លាប់ទៅ គឺត្រូវតែមានសភាពរូបរាងដូចពេលដែលពួកគេចាប់កំណើតលើពិភពលោកនេះ៕
Comments are closed, but trackbacks and pingbacks are open.