ព្រឺសម្បុរ! ខេត្តមួយនៅហ្វីលីពីន មានប្រពៃណីបញ្ចុះ​ស.ពព្យួរមឈូស ព្រោះតែមានជំនឿបែបនេះ….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ខេត្ត​តំបន់​ភ្នំ​នៅ​ភាគ​ខាង​ជើង​ប្រទេស​ហ្វីលីពីន មាន​សមាជិក​ក្រុម​កុលសម្ព័ន្ធ​មួយ​ឈ្មោះ Igorot ដែល​កុលសម្ព័ន្ធ​នេះ​មាន​ទំនៀមទម្លាប់​ប្រពៃណី​ដ៏​គួរ​ឱ្យ​ទាក់ទាញ​មួយ ដែល​ធ្វើ​ការ​បញ្ចុះ​សព​សាច់ញាតិ​របស់​ពួកគេ​ក្នុង​មឈូស​ព្យួរ​យ៉ាង​ខ្ពស់ ដំ​ជាប់​នឹង​ជញ្ជាំង​ភ្នំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទំនៀម​ព្យួរ​មឈូស​របស់​កុលសម្ព័ន្ធ​នេះ​ដែរ គឺ​ប្រព្រឹត្ត​ធ្វើ​ឡើង​ជា​រៀងរាល់​ឆ្នាំ​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ។ បើ​តាម​ការ​បញ្ជាក់​របស់​សមាជិក​កុលសម្ព័ន្ធ​ម្នាក់ បាន​ឱ្យ​ដឹង​ថា ជំនឿ​មួយ​ដែល​ខាង​កុលសម្ព័ន្ធ​ជឿ​បំផុត​ក្នុង​ការ​ប្រារព្ធ​ធ្វើ​ពិធី​បញ្ចុះ​សព​នេះ​គឺ​ដើម្បី​ឱ្យ​សព​អ្នក​ដែល​បាន​ស្លាប់​ទៅ អាច​កាន់​តែ​ខិត​ជិត​ទៅ​ដល់​ដួងព្រលឹង​នៃ​ដូនតា​របស់​ពួកគេ​ដែល​នៅ​ឋានសួគ៌។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា ប្រពៃណី​ព្យួរ​មឈូស​នេះ គឺ​ពួកគេ​ធ្វើ​ឡើង​ដោយ​មាន​ការ​ចង ឬ​ដំ​ដែកគោល​មឈូស​ជាប់​ទៅ​នឹង​ជញ្ជាំង​ភ្នំ ដោយ​ក្នុង​មឈូសនោះសា.កស ព​ត្រូវ​បាន​គេ​បញ្ចុះ​ជា​របៀប​ដូច​ទារក​ទើប​នឹង​កើត (ឱន​ក្បាល​ឱប​ដៃ​អង្គញ់​ជើង)។ ជាមួយ​នឹង​របៀប​បញ្ចុះ​សព​នេះ​ដែរ កុលសម្ព័ន្ធ Igorots មាន​ជំនឿ​ថា មនុស្ស​ដែល​បាន​ស្លាប់​ទៅ គឺ​ត្រូវ​តែ​មាន​សភាព​រូបរាង​ដូច​ពេល​ដែល​ពួកគេ​ចាប់​កំណើត​លើ​ពិភពលោក​នេះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Comments are closed, but trackbacks and pingbacks are open.