បញ្ហាមុនខ្នងក៏អាច ដោះស្រាយបានដែរ តាមវិធីសាមញ្ញមួយចំនួន
បញ្ហាមុនខ្នងជា ចំនុចកង្វល់មួយ ចំពោះសុភាពនារី និងបុរស ពីព្រោះធ្វើអោយអ្នក ពិបាកបញ្ចេញសាច់ខ្នងពេល ស្លៀកសំលៀកបំពាក់ម្តងៗ។ ដូច្នេះថ្ងៃនេះ ប្រហែលជាអ្នកនឹងអស់ មន្ទិលសង្ស័យពីបញ្ហា មុនខ្នងទៀតហើយ ពីព្រោះមានវិធីសាមញ្ញជួយ អោយបំបាត់មុនពីខ្នងបាន៖
១)កុំប៉ះស្នាមមុន៖ នៅពេលអ្នកកាន់តែប៉ះស្នាមមុន វាកាន់តែ មិនអាចបាត់ទៅវិញបានទេ សូម្បីតែមុនលើ ផ្ទៃមុខក៏ដោយ ជាពិសេសនោះ ដៃរបស់អ្នក មានជាតិកខ្វក់ដូច្នេះ ពេលអ្នកប៉ះ វាកាន់តែអោយអ្នកមាន មេរោគលើស្នាមមុនបន្ថែមទៀត។
២)ឧស្សាហ៍សម្អាតត្រង់បរិវេណមុនខ្នង៖ អ្នកគួរតែឧស្សាហ៍សម្អាត ជាមួយប្រេងមានក្លិនស្រាលៗ ការធ្វើបែបនេះជួយ អោយងាប់កោសិកា ចាស់ៗចេញពីស្បែក ជាពិសេសប្រសិនបើស្បែករបស់អ្នក សំបូរទៅដោយជាតិខ្លាញ់ គួរតែសម្អាតជាញឹកញាប់។
៣) កុំញិចមុន៖ អ្នកអាចអោយ វាជ្រុះដោយខ្លួនឯង ពីព្រោះប្រសិនបើអ្នកញិចវា ស្នាមខ្មៅនៅតែមានជាប់លើស្បែករហូត។
៤) តមអាហារដែលមានជាតិខ្លាញ់សិន៖ វាជាការប្រសើរប្រសិនអ្នកអាចតមអាហារ ដែលមានជាតិខ្លាញ់សិន នៅពេលអ្នកកំពុងមានមុនលើខ្នង ប៉ុន្តែបើអ្នកនៅតែបន្តបរិភោគ អាហារទាំងអស់នោះ មុនលើខ្នងរបស់អ្នក នៅតែមាន និងបន្ថែមមុនជាច្រើនទៀត។
៥) ជៀសវាងសារធាតុផ្អែម៖ អ្នកអាចបន្ថយការបរិភោគ ផលិតផលផ្អែមមួយរយះ អំឡុងពេលអ្នកមានបញ្ហាមុន ។ ដូច្នេះអ្នកអាចងាក មកបរិភោគផ្លែឈើដែល មានជាតិផ្អែមវិញ ប្រសើរជាង ពីព្រោះអាចអោយអ្នក មានថាមពលនិងមានសុខភាពល្អថែមទៀត។
៦) ទឹកសមុទ្រ៖ ទឹកសមុទ្រក៏អាច ជួយអ្នកពីបញ្ហាមុនខ្នង បានដែរ ពីព្រោះវាមានជាតិប្រៃ អាចកាត់ស្នាមមុនចេញបាន ដូច្នេះអ្នកអាច ដាក់ខ្នងអ្នកអោយប៉ះជាមួយ ទឹកសមុទ្រ។ អ្នកអាច អនុវត្តវិធីនេះ ជាច្រើនដងក្នុងមួយថ្ងៃ។
៧) ដាក់ខ្នងអ្នកអោយប៉ះចំកម្កៅថ្ងៃ៖ អ្នកអាចដាក់ខ្នងដែលមានមុននោះ អោយចំថ្ងៃដែលក្កៅខ្លាំងប្រហែលជា ១០ ទៅ១៥នាទី វាអាចសម្លាប់មុន បានពីលើខ្នង ប៉ុន្តែត្រូវ ប្រាកដថាស្បែករបស់អ្នក អាចរងជាមួយកម្កៅថ្ងៃបាន ប្រសិនបើអ្នក មានបញ្ហារលាកស្បែក រឺប្រតិកម្មជាមួយកម្កៅថ្ងៃ អ្នកមិនគួរអនុវត្តវិធីនេះទេ។
វិធីទាំង៧នេះ វាអាចកាត់បន្ថយមុនពីលើខ្នងអ្នក បានដោយគ្រាន់តែ អនុវត្តវិធីសាមញ្ញទាំងអស់នេះ ដូច្នេះអ្នកនឹងមានខ្នងល្អស្អាត មិនមានមុនទៀតទេ។
Comments are closed, but trackbacks and pingbacks are open.