វិធីងាយៗ ទាំង៦យ៉ាង អាចបញ្ឈប់បញ្ហាសក់ជ្រុះបាន
បញ្ហាសក់ជ្រុះ តែងតែកើតឡើងលើមនុស្សទាំងអស់ មិនថាប្រុសរឺស្រីឡើយ ដែលជាកង្វល់យ៉ាងខ្លាំង នៅពេលឃើញសក់ខ្លួនឯង ស្តើងទៅៗបែបនេះ។ យ៉ាងណាមិញ ចំពោះបញ្ហាសក់ជ្រុះ ក៏មានដំណោះស្រាយដែរ ដោយគ្រាន់តែអនុវត្តវិធី ទាំង៦យ៉ាងខាងក្រោមនេះ ៖
១) ប្រេងក្កៅ៖ មានដូចជាប្រេងអ៊ូលីវ ប្រេងដូង ពីព្រោះប្រេងទាំងនេះ ជួយបង្កើនសរសៃសក់អ្នកបាន។ វិធីប្រើ៖ យកប្រេងមួយណាក៏បាន ដែលអ្នកគិតថាល្អ យកទៅកម្កៅបន្តិច បន្ទាប់មកញី និងម៉ាស្សាថ្នមៗ លើសរសៃសក់ រូចទុកចោល១ម៉ោង និងចុងក្រោយ កក់សក់ចេញ នឹងសាប៊ូដែលក្លិនស្រាលៗ។
២)ទឹកក្រឡុកពីបន្លែធម្មជាតិ៖ អ្នកអាចកិនបន្លែខ្លះ ដូចជាខ្ញី ខ្ទឹមបារាំង អោយម៉ត់រួចយកវា ទៅត្រដុសជាមួយសរសៃសក់ថ្នមៗ ជាពិសេស អ្នកអនុវត្តន៍ វិធីនេះនៅពេលយប់ និងអាចផ្អាប់វាទុកចោល ដល់ពេលព្រឹកក៏បានដែរ ។ បន្ថែមពីនេះទៅទៀត វិធីនេះអាចជួយពង្រឹងសក់អ្នក មិនអោយឆាប់ជ្រុះ និងមានភាពរឹងមាំចំពោះសរសៃសក់បានជារៀងរហូត។
៣) ម៉ាស្សាសរសៃសក់៖ ប្រសិនជាអ្នកមានពេលទំនេរ អ្នកគួរតែម៉ាស្សាសរសៃសក់ ដើម្បីអោយសរសៃឈាម រត់ស្រួលបាន អ្នកអាចម៉ាស្សា ត្រឹមតែ មិនដល់មួយនាទីផង។ ប៉ុន្តែអ្នកក៏អាចបន្ថែម ជាមួយក្លិនប្រេងឡាវេនដឺ ក៏បានដែរ ពីព្រោះក្លិនផ្កាឡាវេនដឺជួយ អោយសរសៃសក់អ្នក ក្រអូបជាប់បានយូរ និងជម្រុញអោយសក់ឆាប់ដុះ។
៤) កាត់បន្ថយបញ្ហាតប់ត្រមល់៖ បញ្ហាធុញធប់ច្រើន និងតប់ប្រមល់ ក៏ជាកត្តាមួយដ៏សំខាន់ ដែលធ្វើអោយសរសៃសក់អ្នក ជ្រុះបាន។ ដូច្នេះអ្នកគួរមាន ពេលវេលាខ្លះ ដើម្បីសម្រាក និងហាត់ប្រាណតិចៗ រឺក៏អាចអនុវត្តលំហាត់ប្រាណបែប Yoga ដើម្បីអាចអោយអារម្មណ៍អ្នកស្ងប់ និងបន្ថូរភាពតានតឹងបាន។
៥) សារធាតុ Antioxidant ៖ ក្នុងតែបៃតងមានផ្ទុកសារធាតុAntioxidant ដែលជួយការពារសក់របស់អ្នក អោយរឹងមាំបាន។ វិធីប្រើ៖ អ្នកអាចយកកញ្ចប់តែបៃតង ចំនួន២កញ្ចប់ មកដាក់ចូលក្នុងទឹកក្កៅ រួចទុកទឹកតែបៃតងនោះ អោយនៅក្កៅឧណ្ឌៗ បន្ទាប់មកយកមកលាង លើសរសៃសក់អ្នក ទុកចោលប្រមាណ១ម៉ោង និងលាងទឹកចេញ។
៦) អាហារដែលមានជាតិប្រងខ្លាំង៖ អ្នកគួរតែ ជៀសវាងអាហារដែល មានជាតិប្រងរឺក៏ខ្លាញ់ច្រើន មកងាកមកបរិភោគអាហារដែលល្អចំពោះ សរសៃសក់វិញ មានដូចជាគ្រាប់សណ្តែក ខ្មៅរឺក៏បៃតង ស្រូវសាលី អង្ករសំរូប ។បន្ថែមពីនេះទៅទៀត ពិសារទឹកអោយបានច្រើន ដើម្បីជួយដល់ស្បែក និងសុខភាពសក់របស់អ្នក។
វិធីទាំងនេះជួយដល់សរសៃសក់អ្នកបាន អោយឆាប់ដុះនិងរឹងមាំបានល្អ ជាពិសេសនឹងមិនងាយជ្រុះសក់ច្រើន ដូចពីមុនទៀត។
Comments are closed, but trackbacks and pingbacks are open.