លែងជាកង្វល់ទៀតហើយ ជាមួយបញ្ហាពង បែកមាត់ ដែលអ្នកតែងជួបប្រទះ!

ជំងឺដំបៅមាត់ រឺក៏គេហៅម្យ៉ាងទៀត ថាជំងឺពងបែកមាត់ មនុស្សភាគច្រើន តែងតែកើតវា ដោយមិនដឹងពី មូលហេតុអ្វី។ ជាពិសេសនោះ វាធ្វើអោយអ្នកពិបាកទទួលទាន អាហារពីព្រោះពេលអាហារប៉ះ ទង្គិចជាមួយនឹងដំបៅនោះ វាបង្កអោយអ្នកឈឺចាប់ កាន់តែខ្លាំងថែមទៀត។ យ៉ាងណាមិញ ថ្ងៃនេះប្រិយមិត្តនឹង ជ្រាបជាមួយ ពីវិធីព្យាបាលមួយចំនួន៖

១)ខ្ទឹមបារាំង៖ អ្នកអាចពិសារខ្ទឹមបារាំងឆៅរៀងរាល់ថ្ងៃ រឺក៏កិនខ្ទឹមបារាំង អោយក្លាយជាទឹក រួចយកលាបត្រង់បរិវេណ ដែលមានដំបៅនោះ។ ជាពិសេសអ្នក អាចអនុវត្តវិធីនេះ ដដែលៗ ៤ដងក្នុងមួយថ្ងៃ រហូតទាល់តែ ដំបៅបានជាស្បះស្បើយ។

២) ពិសារទឹកសូដា៖ ទឹកសូដាអាចព្យាបាល បញ្ហាពងបែកមាត់បានយ៉ាងល្អ ពីព្រោះវាជាសារធាតុទឹក ម៉្យាងអាចសម្លាប់ភាគល្អិតតូចៗ ដែលជាមេរោគ ក្នុងមាត់។ យ៉ាងណាមិញ វាអាចបំផ្លាញអាហារណា ដែលជួយបំប៉នដល់ ពពួកបាក់តេរីបានថែមទៀត។

៣)ម៉្សៅអាលុយមីញ៉ូម៖ អ្នកអាចយកម៉្សៅអាលុយមីញ៉ូម លាយជាមួយទឹករួចយកទៅលាប ត្រង់បរិវេណដំបៅមាត់ និងទុកចោលប្រហែល១៥នាទី។ ជាពិសេសវិធីនេះអាចការពារ មេរោគផ្សេងៗក្នុងមាត់បាន។

៤) ទឹកដោះគោជូរ៖ អ្នកអាចយកទឹកដោះគោជូរ២ពែង មកពិសារនៅពេល អ្នកមានបញ្ហាពងបែកមាត់។ បន្ថែមពីនេះទៅទៀត វាមិនត្រឹមតែព្យាបាល ជំងឺពងបែកមាត់បាន យ៉ាងល្អនោះទេថែមទាំងជួយ ការពារកុំអោយកើតវា ម្តងទៀត។

វិធីទាំង៤នេះ អ្នកអាចអនុវត្តចំនុចមួយណាក៏បាន វាសុទ្ធទទួលបាន នូវលទ្ធផលល្អក្នុងការ ព្យាបាលបញ្ហាដំបៅមាត់ជា យ៉ាងឆាប់រហ័ស។

រូបតំណាងនៃ ជំងឺពងបែកមាត់
ប្រភព : សុខភាព

ការចាប់អារម្មណ៍ខ្មែរឡូត៖

ក្នុងនេះដែរ ប្រិយមិត្ដក៏គួរតែជ្រាបអត្ថបទសុខភាពមួយhttps://www.khmerload.com/news/45850 ដែលមានដូចជា៖

ទាក់ទិននឹងវិធីងាយៗ ៥យ៉ាងនេះ អាចជួយឲ្យបបូរមាត់អ្នក ឡើងពណ៌ផ្កាឈូក បែបធម្មជាតិបាន១) ប្រទាលកន្ទុយក្រពើ៖ នេះជាវិធីដ៏ល្អមួយ ក្នុងការជួយឲ្យបបូរមាត់របស់អ្នក ឡើងពណ៌ផ្កាឈូកយ៉ាងស្រស់ស្អាត។ ចំពោះប្រទាលកន្ទុយក្រពើ អាចការពារបបូរមាត់ស្ងួត និងកច្ចាត់ភាពកខ្វក់ ហើយជួយឲ្យបបូរមាត់ មានភាពស្រស់ថ្លា​ និងស្រស់ស្អាតបាន។ បន្ថែមពីនេះទៅទៀត សារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានក្នុងប្រទាលកន្ទុយក្រពើ មានប្រសិទ្ធភាពខ្ពស់ ក្នុងការកច្ចាត់បបូរមាត់ខ្មៅ ឲ្យប្រែក្លាយជាបបូរមាត់ពណ៌ផ្កាឈូកបាន។

២) ត្រសក់៖ ប្រសិនបើអ្នកចង់ធ្វើឲ្យបបូរមាត់របស់អ្នក មានសំណើម និងមានពន្លឺ ត្រសក់អាចជួយអ្នកបាន។ វិធីអនុវត្ត៖ អ្នកគ្រាន់តែចិតត្រសក់ជាចំនិតស្តើងៗ រួចយកម៉ាស្សាថ្នមៗលើបបូរមាត់ ហើយព្យាយាមធ្វើក្នុងរយៈពេល២សប្តាហ៍ អ្នកនឹងឃើញពីភាពខុសគ្នា លើបបូរមាត់របស់អ្នកយ៉ាងពិតប្រាកដ។

៣) ប្រេងអូលីវ និងទឹកឃ្មុំ៖ វិធីដ៏ប្រសើរមួយទៀត ដើម្បីចង់បានបបូរមាត់ពណ៌ផ្កាឈូក គឺអ្នកអាចលាយប្រេងអូលីវ ទឹកឃ្មុំ និងទឹកក្រូចឆ្មារ។ ចំពោះវីតាមីនE នៃប្រេងអូលីវ អាចជួយឲ្យបបូរមាត់របស់អ្នក ទន់រលោងបាន។ ហើយវិធីនេះ អ្នកអាចលាបមុនពេលចូលគេង ហើយព្យាយាមធ្វើវិធីនេះជាច្រើនដង ឲ្យបាន២សប្តាហ៍។

៤) ទឹកមើមស្ពៃក្រហម(Beetroot) ៖ ទឹកមើមស្ពៃក្រហមនេះ អាចជួយឲ្យបបូរមាត់ទន់ និងឡើងផ្កាឈូកតែម្តង។ ចំពោះស្នាមពណ៌ របស់មើមស្ពៃក្រហម អាចជួយកាត់បន្ថយភាពខ្មៅនៃបបូរមាត់។ ដូច្នេះអ្នក អាចលាបទឹកមើមស្ពៃក្រហម លើបបូរមាត់របស់អ្នក ហើយវានឹងប្រែក្លាយដូច ជាផ្លែCherryពណ៌ក្រហម។

៥) ត្របកផ្កាកុលាប និងប័រ (Butter)៖ ចំពោះ ត្របកផ្កាកុលាប និងប័រ ជាវិធីដ៏ល្អ ក្នុងការជួយធ្វើឲ្យបបូរមាត់រប​ស់អ្នក ឡើងទៅជាពណ៌ផ្កាឈូកបាន។ ហើយស្នាមពណ៌ផ្កាឈូក នៅក្នុងផ្កាកុលាបនោះ អាចជួយឲ្យចុះអន់ថយ នៃភាពខ្មៅ នៃបបូរមាត់របស់អ្នកបាន។ ដូច្នេះអ្នកអាចព្យាយាមធ្វើតាម វិធីងាយៗមួយនេះ ក្នុងរយៈពេល១សប្តាហ៍ ហើយអ្នកនឹងឃើញពីភាពខុសគ្នាតែម្តង៕

Comments are closed, but trackbacks and pingbacks are open.