ទម្លាប់មួយចំនួនរបស់អ្នក ដែលកំពុង បំផ្លាញ ផ្ទៃមុខ អោយចាស់មុន អាយុបាន

ជាការពិត គ្មានអ្នកណាម្នាក់ ចង់អោយមុខរបស់ខ្លួន ចាស់ជាងអាយុនោះទេ ។ ប៉ុន្តែប្រហែល ជាអ្នក មិនបានចាប់អារម្មណ៍ ចំពោះទម្លាប់របស់ខ្លួន ដែលធ្វើសព្វថ្ងៃ ថាវាកំពុងតែបំផ្លាញ ផ្ទៃមុខរបស់អ្នក អោយកាន់តែចាស់ ជាងអាយុ។ ខាងក្រោមជា ចំនុចមួយចំនួន ដែលកំពុង តែបំផ្លាញ ផ្ទៃមុខរបស់អ្នក អោយចាស់៖

១) កិច្ចការច្រើន៖ ចំពោះចំនុច នេះមិនមែន មានន័យថា មិនអោយ អ្នកធ្វើកិច្ចការនោះទេ ប៉ុន្តែវាក៏ជា កត្តាមួយ ដែលជម្រុញអារម្មណ៍ របស់អ្នក ទៅរកភាពតានតឹង និងធុញថប់បាន នៅពេលអ្នក ឃើញកិច្ចការច្រើន នៅចំពោះមុខ។ យ៉ាងណាមិញ អ្នកគួរតែ បែងចែក ពេលវេលាសម្រាកខ្លះ ដើម្បី ជួយអោយអារម្មណ៍របស់អ្នក ស្រស់ស្រាយបាន។

២) អ្នកមិនដែល ជៀសពី អាហារផ្អែម ៖ ជាការពិត ភាគច្រើន មនុស្សគ្រប់គ្នា ចូលចិត្ត បរិភោគអាហារ ដែលសម្បូរជាតិផ្អែម ប៉ុន្តែតើអ្នក ដឹងទេថា បរិមាណជាតិ ស្ករ ក្នុងខ្លួនរបស់អ្នក កាន់តែច្រើន វាអាចទៅ បំផ្លាញកោសិកាស្បែក ធ្វើអោយស្បែកស្ងួត និងមានស្នាមជ្រីញជ្រួញ ទៀតផង។ ជាពិសេស វាអាចឡើង ទៅជាស្នាមខ្មៅ នៅក្រោមភ្នែករបស់អ្នក ថែមទៀត ដែលធ្វើអោយ អ្នកមើលទៅ ចាស់មុនអាយុ។

៣)អ្នកគិតថា ការហាត់ប្រាណ គ្រាន់ សម្រាប់តែ សម្រកទម្ងន់៖ ប្រសិនបើអ្នក មិនសូវហាត់ប្រាណ និងអ្នកគិតថា ការហាត់ប្រាណ គ្រាន់តែ ជួយអោយសម្រកទម្ងន់ តែមួយមុខនោះ គឺអ្នកគិតខុសហើយ។ ចំពោះការហាត់ប្រាណ មិនមែនត្រឹម តែជួយអោយ អ្នកសម្រកទម្ងន់នោះ ទេ វាអាច ជួយអោយសម្ពាធឈាមចុះទាប ការចងចាំបានល្អ សាច់ដុំរឹងមាំ និងអាច កាត់បន្ថយ អារម្មណ៍ ធុញថប់បានទៀតផង។ ដូច្នេះអ្នក គួរតែ ចំនាយពេល ហាត់ប្រាណ ដើម្បីសម្រស់របស់អ្នក អោយបានយ៉ាងតិច ៣០នាទី ជាប្រចាំ។

៤) គេងមិនគ្រប់គ្រាន់៖ ប្រសិនបើអ្នក គេង តិចជាង៥ម៉ោង ជារៀងរាល់យប់ បែបនេះ ភ្នែករបស់អ្នក នឹងឡើងថ្នក់ និងមានស្នាមខ្មៅ។ យោងតាម លោក Casciari ដែលបាន ពិសោធន៍ជាមួយ បញ្ហាគេង នៅក្នុងមន្ទីរពេទ្យ St.Joseph’s បានអោយដឹងថា ប្រសិនបើអ្នក អាចគេងអោយ បាន៧ម៉ោង នៅរៀងរាល់យប់ គឺជារឿងដ៏ប្រសើរមួយ។ លោកCasciari ក៏បានបន្ថែមទៀតដែរ ថាការគេង មិនគ្រប់គ្រាន់ វាធ្វើអោយ កម្លាំងរបស់អ្នក ចុះខ្សោយ និងអាចឡើងទម្ងន់ ផងដែរ។

៥) មួរម៉ៅច្រើន៖ ការមួរម៉ៅ រឺក៏ខឹងច្រើន វាមិនត្រឹមតែ ប៉ះពាល់ដល់ផ្លូវចិត្ត របស់អ្នក នោះទេ វាក៏បាន បំផ្លាញ ទៅលើរូបរាងកាយរបស់អ្នក ផងដែរ។ តាមការសិក្សា ស្រាវជ្រាវ បានអោយដឹងថា ប្រសិនបើអ្នក មិនសូវ ចេះអត់អោន អោយអ្នកដទៃ វាធ្វើអោយ អារម្មណ៍របស់អ្នក កាន់តែធុញធប់ សម្ពាធឈាម កាន់តែឡើងខ្ពស់ ថែមទៀតផង។

៦) ឧស្សាហ៍គេងផ្កាប់មុខ៖ បើអ្នក ចូលចិត្ត គេងផ្កាប់មុខ វាកាន់តែធ្វើអោយ ផ្ទៃមុខរបស់អ្នក កាន់តែជ្រីវជ្រួញទៅៗ និងស្បែកមុខ កាន់តែ យារធ្លាក់ ផងដែរ។ តាមសម្តីគ្រូពេទ្យ James C. Marotta ជាអ្នកជំនាញក្នុងការថែរក្សាស្បែក បាននិយាយថា ប្រសិនបើអ្នក ចូលចិត្ត គេងផ្កាប់មុខនោះ ស្បែករបស់អ្នក នឹងមិនម៉ត់រលោងនោះទេ ប៉ុន្តែអ្នក គួរតែ ផ្លាស់ប្តូរទម្លាប់ គេងផ្ងារវិញ ពីព្រោះអាច ធ្វើអោយ ផ្ទៃមុខរបស់អ្នក ទន់រលោងបាន។

៧) អ្នក ចូលចិត្តអង្គុយ ច្រើនម៉ោង៖ មនុស្សដែលចូលចិត្ត អង្គុយច្រើនម៉ោងពេក បណ្តាលអោយ ជួបបញ្ហាមួយចំនួន ដូចជា ជម្ងឺតម្រងនោម ជម្ងឺដែលទាក់ទង នឹងសរសៃឈាម និងបេះដូង និងកើតមហារីកផងដែរ។ ប៉ុន្តែបើអ្នកចំណាយពេល ក្នុងការហាត់ប្រាណ ជាប្រចាំ អ្នកនឹងអាច ការពារ ជាមួយបញ្ហាទាំងអស់នេះបាន និងជួយអោយ អ្នក មានអាយុវែងថែមទៀតផង។

ទាំងនេះ ជាចំនុចមួយចំនួន ដែលធ្វើអោយ មុខរបស់អ្នក ចាស់មុនអាយុ៕

Comments are closed, but trackbacks and pingbacks are open.