ធ្លាយការពិត ពីប្រភពលុយដែល នាយ តាក់ស៊ី ទិញផ្ទះ និង បើកហាង តម្លៃ ១៨ ម៉ឺនដុល្លារ

កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២១ ថ្មីៗនេះ តាមរយៈទំព័រហ្វេសប៊ុកផេកសិល្បករកម្ពុជា របស់លោក អ៊ឹម ជីវ៉ា បានទម្លាយឱ្យដឹងថា តារាកំប្លែង នាយ តាក់ស៊ី និង គូជីវិតថ្មី បានរៀបចំពិធីសម្ពោធហាង និង ឡើងគេហដ្ឋានថ្មី ដែលមានតម្លៃដល់ទៅ ១៨ ម៉ឺនដុល្លារ បង្កឱ្យមហាជន និង ស្រទាប់អ្នកគាំទ្រ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយធ្លាយថា នាយ តាក់ស៊ី និង ប្រពន្ធ បានប្រារព្ធពិធីសម្ពោធហាង និង ឡើងគេហដ្ឋានថ្មីយ៉ាងអធិកអធមនោះដែរ បានធ្វើឱ្យមហាជចូលរួមសាទរយ៉ាងច្រើន ចំពោះវាសនារបស់តារាកំប្លែងរូបនេះ ដែលស្ងាត់ៗស្រាប់តែមានភ័ព្វ មានយីអ៊ុនឡើងក្រឺតៗ មានលុយទិញផ្ទះ និង បើកហាងអស់រាប់ម៉ឺដុល្លារបែបនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងការចូលរួមត្រែកអរនោះទៀតសោត ក៏មានមហាជនមួយចំនួន បែរជាបានចោទសំណួរឡើងថា តើនាយ តាក់ស៊ី រកស៊ីអ្វីទើបបានមានលុយទិញផ្ទះ និង បើកហាងថ្មីទាំងម៉ឺនដុល្លារបែបនេះ ទាំងដែលកន្លងមកគេធ្លាប់បានលេចឮថា លោករស់នៅផ្ទះជួល លំបាក ខ្វះមុខខ្វះក្រោយ និង ថែមទាំងរកកម្រៃបង់ថ្លៃឈ្នួលសឹងមិនបាននោះ។ ជាមួយចម្ងល់ចាក់ស្រេសនេះដែរ ស្រាប់តែមិនបង្អង់យូរ នាយ តាក់ស៊ី ក៏បានទម្លាយតាមរយៈសារព័ត៌មានក្នុងស្រុកមួយឱ្យដឹងថា តាមពិតផ្ទះថ្មី និង ហាងលក់ពូកដែលទើបនឹងបើកនោះ មិនមែនជាកម្មសិទ្ធិរបស់លោកផ្ទាល់នោះទេ ប៉ុន្តែជារបស់មិត្តស្និទ្ធរបស់លោកម្នាក់ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាយ តាក់ស៊ី បានបន្តបន្ថែមថា ចំពោះផ្ទះនោះ គឺមិត្តស្និទ្ធរបស់លោក បានឱ្យលោក និង ភរិយាស្នាក់នៅបណ្តោះអាសន្ន មិនកំណត់ពេលនោះឡើយ។ រីឯការបើកហាងលក់ពូកដែលមានឈ្មោះ សុខ លីន ហេង ហេង ទៀតសោត ក៏ជាដើមទុនរបស់មិត្តភក្តិលោកដែរ ដោយគេចង់ឱ្យលោក និង ភរិយារកស៊ី ទើបគេជួយជ្រោមជ្រែងបែបនេះ៕

Comments are closed, but trackbacks and pingbacks are open.