ពិសារស្រាក្រហម វាជាការល្អចំពោះអ្នកមានផ្ទៃពោះមែនដែររឺទេ?
ម្តាយដែលកំពុងពរពោះ បានបណ្ដោយខ្លួនជាមួយការពិសារស្រាក្រហម វាមានការល្អប្រសើរ ជាងអ្នកដែលតមទទួលទានស្រា?
ដំបូន្មានលើការផឹកស្រាក្រហម នៅពេលមានផ្ទៃពោះដំបូង បានហាមប្រាមក្នុងការប្រើប្រាស់ ពីព្រោះមានការភ័យខ្លាច ថាវានឹងមានបញ្ហារលូតកូន។ ប៉ុន្ដែតាមការស្រាវជ្រាវ ចុងក្រោយបំផុតនេះ បានអោយដឹងថា ម្តាយនៅក្នុងប្រទេសដាណឺម៉ាក ដែលបានផឹកស្រាក្រហម ដល់ទៅ១០ដប កូនរបស់ពួកគេទាំងពីរនាក់ មានផ្លូវចិត្ត និងរាងកាយល្អប្រសើរ ជាងអ្នកដែលមិនចេះពិសារស្រាសោះ។ ទោះជាយ៉ាងណាក៏ដោយ ចិត្តវិទូឈ្មោះថា Janni Niclasen បានស្រាវជ្រាវថា ក្នុងពេលកំពុងពរពោះ គឺមិនត្រូវបានអនុញ្ញាតអោយពិសារសុរានោះទេ។ នាងបាននិយាយថា៖ ក្នុងការសេពគ្រឿងស្រវឹង ក្នុងកំឡុងពេលមានផ្ទៃពោះ មិនទទួលបានប្រយោជន៍ ដល់រាងកាយរបស់កុមារទេ។ លើសពីនេះទៀត វាជាសំណួរលើផ្លូវចិត្តមួយ ដែលទាក់ទងនឹងវ័យកុមារដែលផ្សារភ្ជាប់ រវាងម្តាយ និងកូន នៅក្នុងប្រភេទនៃការស្រាវជ្រាវនីមួយៗ ផ្សេងៗគ្នា។
ជាការពិតណាស់ វាពិបាកសនិ្នដ្ឋាន ថាតើការស្រាវជ្រាវមួយណាត្រូវ រឺក៏ខុស ពីព្រោះការស្រាវជ្រាវខ្លះ និយាយថាការពិសារស្រាក្រហម វាល្អ ប៉ុន្តែការស្រាវជ្រាវមួយទៀត បញ្ជាក់ថាវាមិនមែនជាការល្អនោះទេ ដែលទទួលទានស្រាអំឡុងពេលពរពោះ។
ចុះអ្នកគិតថា ការពិសារស្រាល្អរឺទេ ចំពោះអ្នកមានផ្ទៃពោះ?
Comments are closed, but trackbacks and pingbacks are open.