ក្ដៅ!! ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៤ ខែមករា អាកាសធាតុត្រជាក់លាយឡំជាមួយខ្យល់រដូវបក់

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។

ក្រសួងធនធានទឹកបានបញ្ជាក់ថា ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន បាននឹងកំពុងរំកិលចុះមកក្រោ មដោយគ្របដណ្តប់លើកម្ពុជា ជាមួយនិងខ្យល់មូសុងឦសានបក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល
* សីតុណ្ហភាពអប្បបរមា មានពី ១៨-២០ °C
* សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C
* មានអាកាសធាតុត្រជាក់ លាយឡំជាមួយនឹងខ្យល់រដូវបក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ។

២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
* សីតុណ្ហភាពអប្បបរមា មានពី ១៦-១៨ °C
* សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C
* មានអាកាសធាតុត្រជាក់ លាយឡំជាមួយនឹងខ្យល់រដូវបក់ក្នុងកម្រិតពីបង្គួរទៅខ្លាំង ។

៣៖ តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី ១៩-២១ °C
* សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C
* មានអាកាសធាតុត្រជាក់ លាយឡំនឹងខ្យល់រដូវបក់ក្នុងកម្រិតមធ្យម ។ ទន្ទឹមនោះរលកសមុទ្រក៏មានកម្ពស់ជាមធ្យមផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Comments are closed, but trackbacks and pingbacks are open.