ថ្មីៗ! សម្តេចតេជោ ហ៊ុន សែន បង្ហើបថា នឹងរៀបចំច្បាប់កំណត់អាយុចូលនិវត្តន៍របស់នាយករដ្ឋមន្រ្តី ក្រោយចាកចេញពី…
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហើបឱ្យដឹងថា សម្តេចនឹងរៀបចំច្បាប់មួយកំណត់អាយុចូលនិវត្តន៍របស់នាយករដ្ឋមន្រ្កីកម្ពុជា ទៅតាមការចង់បានរបស់មេក្រុមប្រឆាំ.ងក្រៅច្បាប់ បន្ទាប់ពីសម្តេចចាកចេញពីតំណែង ប៉ុន្តែនឹងមិនកំណត់អាណត្តិឡើយ។ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មី នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដូច្នេះថា៖ «នៅពេលដែលខ្ញុំចាកចេញពីតំណែងនាយករដ្ឋមន្រ្តី ខ្ញុំនឹងសម្រេចបំណងអ្នកដែលស្នើសុំឱ្យរៀបចំច្បាប់កំណត់អាយុនាយករដ្ឋមន្រ្តី»។
សម្តេចបន្តថា «តើអ្នកឯងចង់បានអាយុប៉ុន្មាន ប្រាប់មកមួយសារទៀត»។កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ ទន្ទឹមគ្នានឹងរាជរដ្ឋាភិបាលសម្រេចរៀបចំច្បាប់ឱ្យមានសញ្ជាតិខ្មែរតែមួយសម្រាប់នាយករដ្ឋមន្រ្តី ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ លោក សម រង្ស៉ី បានសរសេរលិខិតមួយ ស្នើឱ្យរៀបចំច្បាប់កំណត់អាយុចូលនិវត្តន៍នាយករដ្ឋមន្រ្តី ត្រឹម៧០ឆ្នាំ និងកំណត់អាណត្តិនាយករដ្ឋមន្រ្តីត្រឹម២អាណត្តិ។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជុំវិញករណីនេះទៀតថា៖ «អាណត្តិនាយករដ្ឋមន្រ្តី អត់មានកំណត់បានទេ ព្រោះគេបោះឆ្នោតរើសសមាជិកសភាឯណា គេមិនមែនបោះឆ្នោតផ្ទាល់រើស
ប្រធានាធិបតីឯណា ហើយសភាទេដែលបោះឆ្នោតរើសនាយករដ្ឋមន្រ្តី គេមិនមែនបោះឆ្នោត Direct ដើម្បីឱ្យមនុស្សហ្នឹងក្លាយទៅជានាយករដ្ឋមន្រ្តីឯណា? ហើយរឿងនរណាធ្វើនាយករដ្ឋមន្រ្តីនៅពេលណាគឺជារឿងបក្សរបស់គេ»។សម្តេចបានបង្ហើបថា ការកំណត់អាយុចូលនិវត្តន៍របស់ នាយករដ្ឋមន្រ្តី អាចកំណត់
ត្រឹម៧០ឆ្នាំ ឬ៧២ឆ្នាំ ខណៈដែលលោក សម រង្ស៉ី មានអាយុ៧៣ឆ្នាំហើយ រហូតមកដល់ពេលនេះ។ សម្តេចបញ្ជាក់ថា៖ «អាអ្នកកំពុងស្នើ អាហ្នឹងវា៧៣ឆ្នាំហើយ ឥឡូវនេះ ហ្អែងធ្វើទៅហ្អែងធ្វើងាប់ខ្លួនហ្អែងតើ កាលពីសញ្ជាតិ១ ក៏ហ្អែងងា.ប់ ចោ.ទអញមានសញ្ជាតិបរទេស ទីចុងបំផុតឡងខ្លួនឯង ឥឡូវដល់អានេះ
ត្រូវឡងខ្លួនឯងទៀត»។សម្រាប់សម្តេចតេជោ, សម្តេចអះអាងថា សម្តេចអាចចូលនិវត្តមុន១ឆ្នាំទៅទៀត នៃអាយុចូលនិវត្តន៍របស់នាយករដ្ឋមន្រ្តី។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលនេះសម្តេចជានាយករដ្ឋមន្រ្តី ហើយនៅក្រោយឆ្នាំ២០២៣ សម្តេចនឹងក្លាយទៅជាឪនាយករដ្ឋមន្រ្តី ហើយក្រោយឆ្នាំ២០៤០ សម្តេចក៏អាចក្លាយទៅជាជីតានាយករដ្ឋមន្រ្តី៕ប្រភព៖ freshnews
Comments are closed, but trackbacks and pingbacks are open.