ឥណ្ឌា មានអ្នកឆ្លងកូវីដ-១៩ ប្រចាំថ្ងៃ លើស ១០០,០០០នាក់ ២ថ្ងៃជាប់ៗគ្នា

(ញូដេលី)៖ អាជ្ញាធរសុខាភិបាលឥណ្ឌា នៅថ្ងៃសៅរ៍នេះបានប្រកាសពីការរកឃើញ COVID-19 ចំនួន ១៤១,៩៨៦នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ធ្វើឱ្យ ចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ៣៥,៣៦៨,៣៧២នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសៅរ៍ ទី០៨ ខែមករា ឆ្នាំ២០២២។

ក្រៅពីចំនួនអ្នកឆ្លង ក្នុងរយៈពេលដូចគ្នា មនុស្ស ២៨៥នាក់ក៏បានស្លាប់ដោយ COVID-19 ផងដែរ នាំឱ្យអ្នកស្លាប់សរុប ៤៨៣,៤៦៣នាក់ ខណៈ ៣៤,៤១២,៧៤០នាក់បានជាសះស្បើយឡើងវិញ។

គួរបញ្ជាក់ថា តួលេខអ្នកឆ្លងប្រចាំថ្ងៃចេញផ្សាយនៅថ្ងៃសៅរ៍ គឺជាចំនួនអ្នកឆ្លងច្រើនជាង ១០០,០០០នាក់ ២ថ្ងៃជាប់ៗគ្នាហើយ នៅក្នុងប្រទេសឥណ្ឌា ដែលកំពុងតស៊ូ ប្រយុទ្ធនឹងការកើនឡើងជាថ្មីនូវករណីឆ្លង COVID-19 បង្កឡើងដោយមេរោគប្លែងថ្មី អូមីក្រុង។ មកទល់នឹងពេលនេះ ឥណ្ឌាបានរាយការណ៍ពីមេរោគបំប្លែងថ្មី អូមីក្រុង កើនដល់ ៣,០៧១ករណី ក្នុងនោះមាន៨៧៦ករណី នៅក្នុងរដ្ឋ Maharashtra និង៥១៣ករណីនៅក្នុងរដ្ឋ Delhi៕ ផ្តល់សិទ្ធិដោយ៖ freshnews

Comments are closed, but trackbacks and pingbacks are open.