ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បើកឡានពីកឹប មកមង្គលការមួយនៅសណ្ឋាគារផ្កាយ៥ ឃើញស្លៀកពាក់មិនសមរម្យ សន្តិសុខដេញឲ្យទៅចតឆ្ងាយពីគេ ស្រាប់តែលោកជូនពាក្យនេះតែម្ដង
ធ្វើជាមនុស្សដូចគ្នា យើងមិនអាចមើលមនុស្សត្រឹមតែសម្បកក្រៅនោះទេ ហើយក៏មិនត្រូវវាយតម្លៃអ្នកនោះយ៉ាងនេះ អ្នកនេះយ៉ាងនោះ នោះទេ ដោយគ្រាន់តែឃើញមួយផ្នែក បើមិនដូច្នេះទេអ្នកនឹងមានការស្ដាយក្រោយ ឬវាយតម្លៃខុសជាក់ជាមិនខានឡើយ។
ជាក់ស្ដែងបទពិសោធផ្ទាល់របស់ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដែលបានជួបផ្ទាល់កាលពីម្សិលមិញខណៈបានអញ្ជើញចូលរួមពិធីមង្គលការមួយនៅសណ្ឋាគារលំដាប់ផ្កាយ៥ ខណៈដែលលោកជិះរថយន្តពីកឹប ឯភ្ញៀវផ្សេងទៀតសុទ្ធតែរថយន្តទំនើបៗ ក៏ត្រូវសន្តិសុខដេញឲ្យទៅចតរថយន្តឆ្ងាយពីគេ។
បើតាមឯកឧត្តមបានរៀបរាប់នៅលើបណ្ដាញសង្គមនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះថា៖« ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៩៣ ចុះមកពិនិត្យមេីលការរៀបចំផ្ទុក ជ័រកៅស៊ូបង្កកចូលនាវានៅចុងខាងជេីងផែថ្មភ្នំពេញ ដេីម្បីនាំចេញទៅកាន់ប្រទេសសឹង្ហបុរី បានឃេីញសកម្មភាពក្រុមវិស្វករ ដែលកំពុងតែនាំគ្នាមមាញឹក តភ្ជាប់ស្ពានជ្រោយចង្វាឡេីងវិញ ក្រោយពីត្រូវបានកាត់ផ្តាច់ដោយសារតែស.ង្រ្គា.មឆ្នាំ៧០
មានឱកាសបន្តិចដោយសារតែទេីបនឹងទិញរថយន្តBMW525 ថ្មីដំបូងគេពីម្តុំខាងជេីងអាងទឹកអូឡាំពិក កាលណោះអាយុទេីបតែ៣៩ឆ្នំារាងដូចជាសង្ហារបន្តិចដែរ មានចិញ្ជៀន នាឡិកាដៃ និងខ្សែក ហេីយទេីបតែចេះពាក់ស្បែកជើងឃ្លប់ដំបូងផង
ដូចជានៅរាងភ្លេីតភ្លេីនចង់សំញ៉ែងគេឯងផង ក៏រកគេថតមួយប៉ុស្តិ៍រក្សាទុករហូតមកដល់ពេលនេះ២៩ឆ្នាំហេីយ មេីលឃេីញរូបនេះម្តងៗដូចជាខ្មាសគេបន្តិចដែរ តែជាបន្តបន្ទាប់ខ្ញុំបានលះបង់អស់ហេីយខ្សែក ជញ្ជៀន នាឡិកាដៃ នៅសល់តែឡានបេីមិនជិះទៅណាមកណាមិនរួចទេ ។
យប់មិញ6pm09.01.22ទៅចូលរួមក្នុងពិធីមង្គលការ របស់កូនលោកហេង វណ្ណដា នៅសណ្ឋាគារសូហ្វីតែល គេឃេីញខ្ញុំមានសម្លៀកបំពាក់មិនសមរម្យ ជិះរថយន្តពីកឹបគេសួរខ្ញុំថាទេីបតែមកពីចំការឬ ដោយសារតែភាគច្រេីនគេស្លៀកពាក់អាវធំ ជិះរថយន្តសុទ្ធតែទំនេីបៗមកចូលរួម រថយន្តខ្ញុំសន្តិសុខដេញអោយទៅចតឆ្ងាយពីគេ សូមកូនចៅត្រូវចងចាំទុកក្នុងអារម្មណ៍ជានិច្ចថា គ្រឿងសម្ភារៈក្រៅខ្លួនទាំងអស់និងខ្លួនមិនមែនជារបស់យេីងទេ កិត្តិយស និងសេចក្ដីថ្លៃថ្នូរទេីបវាជារបស់យេីងពិតប្រាកដណាកូនចៅ ។
Comments are closed, but trackbacks and pingbacks are open.