ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បើកឡានពីកឹប​ មកមង្គលការមួយនៅសណ្ឋាគារផ្កាយ៥ ឃើញស្លៀកពាក់មិន​សមរម្យ សន្តិសុខដេញឲ្យទៅចតឆ្ងាយពីគេ ស្រាប់តែលោកជូនពាក្យនេះតែម្ដង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ធ្វើជាមនុស្សដូចគ្នា យើងមិនអាចមើលមនុស្សត្រឹមតែសម្បកក្រៅនោះទេ ហើយក៏មិនត្រូវវាយតម្លៃអ្នកនោះយ៉ាងនេះ អ្នកនេះយ៉ាងនោះ នោះទេ ដោយគ្រាន់តែឃើញមួយផ្នែក បើមិនដូច្នេះទេអ្នកនឹងមានការស្ដាយក្រោយ ឬវាយតម្លៃខុសជាក់ជាមិនខានឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែងបទពិសោធផ្ទាល់របស់ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដែលបានជួបផ្ទាល់កាលពីម្សិលមិញខណៈបានអញ្ជើញចូលរួមពិធីមង្គលការមួយនៅសណ្ឋាគារលំដាប់ផ្កាយ៥ ខណៈដែលលោកជិះរថយន្តពីកឹប ឯភ្ញៀវផ្សេងទៀតសុទ្ធតែរថយន្តទំនើបៗ ក៏ត្រូវសន្តិសុខដេញឲ្យទៅចតរថយន្តឆ្ងាយពីគេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមឯកឧត្តមបានរៀបរាប់នៅលើបណ្ដាញសង្គមនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះថា៖« ព្រឹកថ្ងៃ​ទី១០​ ខែកញ្ញា​ ​ ឆ្នាំ​១៩៩៣​ ចុះមក​ពិនិត្យ​មេីល​ការរៀបចំ​ផ្ទុក​ ជ័រ​កៅស៊ូ​បង្កកចូល​នាវា​នៅចុងខាងជេីង​ផែថ្ម​ភ្នំពេញ​ ដេីម្បី​នាំចេញទៅ​កាន់​ប្រទេស​សឹង្ហបុរី​ បានឃេីញ​សកម្មភាព​ក្រុម​វិស្វករ​ ដែលកំពុងតែនាំគ្នា​​មមាញឹក​ ​តភ្ជាប់​ស្ពាន​ជ្រោយចង្វា​ឡេីងវិញ​ ក្រោយពី​ត្រូវបានកាត់ផ្តាច់​ដោយសារតែ​ស.ង្រ្គា.ម​ឆ្នាំ​៧០​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានឱកាស​បន្តិច​ដោយ​សារតែ​ទេីបនឹងទិញ​រថយន្តBMW525​ ថ្មី​ដំបូង​គេ​ពី​ម្តុំខាងជេីង​អាងទឹក​អូឡាំពិក​ កាលណោះ​អាយុ​ទេីបតែ៣៩ឆ្នំា​រាងដូចជា​សង្ហារ​បន្តិច​ដែរ​ មាន​ចិញ្ជៀន​ នាឡិកាដៃ​ និង​ខ្សែក​ ហេីយ​ទេីបតែ​ចេះពាក់​ស្បែកជើង​ឃ្លប់​ដំបូងផង​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចជានៅរាង​​ភ្លេីតភ្លេីនចង់​សំញ៉ែង​គេឯងផង​ ក៏រកគេ​ថតមួយ​ប៉ុស្តិ៍​រក្សាទុក​រហូត​មកដល់ពេលនេះ២៩​ឆ្នាំ​ហេីយ មេីលឃេីញ​រូបនេះ​ម្តងៗ​ដូចជា​ខ្មាសគេ​បន្តិច​ដែ​រ តែជា​បន្តបន្ទាប់ខ្ញុំ​បាន​លះបង់​អស់ហេីយ​ខ្សែក​ ជញ្ជៀន​ នាឡិកាដៃ​ នៅសល់តែឡានបេីមិន​ជិះទៅណាមកណា​មិន​រួចទេ​ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យប់មិញ​6pm09.01.22ទៅ​ចូលរួម​ក្នុង​ពិធី​មង្គលការ​ របស់​កូនលោក​ហេង​ វណ្ណដា​ នៅ​សណ្ឋាគារ​សូហ្វីតែល​ គេឃេីញ​ខ្ញុំ​មាន​សម្លៀកបំពាក់​មិន​សមរម្យ​ ជិះ​រថយន្ត​ពីកឹប​គេ​សួរ​ខ្ញុំ​ថា​ទេីបតែ​មកពី​ចំការឬ​ ដោយសារតែភាគច្រេីន​គេ​ស្លៀកពាក់​អាវធំ​ ជិះរថយន្ត​សុទ្ធតែ​ទំនេីបៗ​មកចូលរួម​ រថយន្ត​ខ្ញុំ​សន្តិសុខ​ដេញអោយ​ទៅចត​ឆ្ងាយពីគេ​ សូមកូនចៅត្រូវចងចាំ​ទុក​ក្នុង​អារម្មណ៍​ជានិច្ច​ថា​ គ្រឿង​សម្ភារៈ​ក្រៅខ្លួន​ទាំងអស់​និងខ្លួនមិនមែន​ជា​របស់យេីងទេ​ កិត្តិយស ​និង​សេចក្ដី​ថ្លៃថ្នូរ​ទេីបវាជា​របស់​យេីងពិត​ប្រាកដ​ណាកូនចៅ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Comments are closed, but trackbacks and pingbacks are open.