អត្ថប្រយោជន៍របស់ ផ្លែចេក ចំពោះសុខភាព

ផ្លែចេក គឺជាផ្លែឈើមួយប្រភេទ ដែលមនុស្សភាគច្រើនចូលចិត្តបរិភោគ ប៉ុន្តែពួគគេមិនបានដឹងថា ចេកមានអត្ថប្រយោជន៍ យ៉ាងណានោះទេ។ ចេក ត្រូវបានគេទទួលស្គាល់ ថាជាអាហារចំបងទី៤ ដែលគេតែងតែបរិភោគ ក្រោយពេលទទួលទានអាហារ ហើយក្រោយមកចេក បានក្លាយជាជម្រើសទី១ រីឯផ្លែប៉ោមគឺជាជម្រើសទី២។

ក្នុងចំណោម ចេកដែលដាំបាន៨០តោន គឺធ្វើការនាំចេញតែ២០%ប៉ុណ្ណោះ ក្រៅពីនោះគឺគេទុកប្រើប្រាស់ សំរាប់តម្រូវការក្នុងស្រុក។ នៅប្រទេសឥណ្ឌា ចេកបានក្លាយទៅជាអាហារ ដែលពេញនិយមបំផុត ចំនែកឯអ្នកដែលកាន់សាសនាអ៊ីស្លាម បាននិយាយ និងជឿជាក់ថា ចេកគឺជាអាហាររបស់ព្រះជាម្ចាស់របស់ពួកគេ។ ជាមួយគ្នានេះដែរ នៅអាស៊ីអាគ្នេយ៍ ចេកគេមិនត្រឹមតែយក មកបរិភោគ ធ្វើជាផ្លែឈើ ឬបង្អែមនោះទេ គេអាចយកចេក ទៅចំអិនធ្វើជាម្ហូបបានទៀតផង ហើយស្លឹករបស់វាក៏អាចយកមកខ្ចប់ម្ហូប និងប្រើសម្រាប់ដុតត្រីបានថែមទៀត។

ក្រៅពីធ្វើជាបង្អែម និងម្ហូបនោះ ផ្លែចេកក៏អាចយកមកធ្វើជាភេសជ្ជៈបានដែរ ដោយក្នុងនោះមានផ្ទុកទៅដោយវីតាមីនជាច្រើនប្រភេទ ដូចជា វីតាមីនអេ វីតាមីនប៊ីខមផ្លេច វីតាមីនប៊ី៦ និងវីតាមីនស៊ី លើសពីនេះទៅទៀត ៧៥%របស់ចេក គឺសម្បូរទៅដោយជាតិទឹក ជាមួយនឹងប៉ូតាស្សូម ហ្វូសហ្វ័រ ជាតិដែក កាល់ស្សូម និងជាតិសរសៃថែមទៀតផង។

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍របស់ផ្លែចេក ចំពោះសុខភាព៖

១. ជួយសម្រួលដល់ការរំលាយអាហារ៖ ធាតុខាបូហៃដ្រេត និងជាតិសរសៃ ដែលមាននៅក្នុងផ្លែចេក បានជួយទៅដល់ដំនើរការរបស់ពោះវៀន ដែលធ្វើឲ្យប្រព័ន្ធរំលាយអាហារ មានដំនើរការល្អ ហើយវាក៏អាចព្យាបាល អ្នកដែលមានជំងឺទល់លាមក និងក្រពះបានយ៉ាងល្អផងដែរ។

២. ផ្តាច់បារី៖ ចំពោះអ្នកដែលចង់ផ្តាច់បារី ប៉ុន្តែធ្វើយ៉ាងណាក៏មិនបានសម្រេច លោកអ្នកអាចសាកល្បងទទួលទានផ្លែចេកបាន ព្រោះវាមានឥទ្ធិពលទៅដល់ខួរក្បាល ដែលអាចកាត់បន្ថយនូវអារម្មណ៍តានតឹង និងអាការៈឈឺក្បាល នៅពេលដែលលោកអ្នកត្រូវការបារី។

៣. ជួយសម្រួលដល់ដំនើរការក្រលៀន៖ សារធាតុដែលមាននៅក្នុងផ្លែចេក គឺជាសារធាតុដែលមានផលល្អទៅដល់ក្រលៀន និងជួយគ្រប់គ្រងជាតិកាល់ស្សូមនៅក្នុងខ្លួន ហើយការពារមិនឲ្យជំងឺមហារីកវិវត្តន៍ខ្លួនបានទៀតផង បើសិនជាលោកអ្នកបរិភោគផ្លែចេក ៤ ទៅ ៦ ដង ក្នុងមួយសប្តាហ៍។

៤. ជំនួយដល់ឆ្អឹង៖ ផ្លែចេកសម្បួរទៅដោយជាតិកាល់ស្សូម ដែលអាចជួយទៅដល់ឆ្អឹងបានយ៉ាងល្អ ហើយជាតិប៉ូតាស្សូម ដែលមាននៅក្នុងផ្លែចេក គឺអាចជួយការពារ ការបាត់ជាតិកាល់ស្សូមនៅក្នុងឆ្អឹងបានថែមទៀតផង។

៥. បន្ថយសម្ពាធឈាម៖ មានគ្រូពេទ្យជាច្រើនមកហើយ បាននែនាំឲ្យអ្នកដែលមានសម្ពាធឈាមខ្ពស់ មកទទួលទានផ្លែចេក ដែលសារធាតុសូដ្យូមទាប និងប៉ូតាស្សូមខ្ពស់ ដែលមាននៅក្នុងផ្លែចេក អាចជួយដល់ការកើនឡើងនៃសម្ពាធឈាម។

៦. ប្រភពនៃថាមពល៖ ផ្លែចេកត្រូវបានគេប្រើជាអាហារ សម្រាប់កីឡាករ នៅកំលុងពេលប្រកួត របស់ពួកគេ ព្រោះផ្លែចេកអាចបន្ថែមនូវថាមពល សម្រាប់រាង្គកាយ ហើយវាគឺជាអាហារពេលព្រឹកដ៏ល្អបំផុតប្រចាំថ្ងៃ។

៧. ជំនួយដល់ភ្នែក៖ អ្នកដែលបានបរិភោគផ្លែចេក ជារៀងរាល់ថ្ងៃ អាចកាត់បន្ថយ បញ្ហាភ្នែកបានយ៉ាងល្អ។

៨. អាហារសម្រកទំងន់ដ៏ល្អ៖ អ្នកដែលមានទម្លាប់បរិភោគ អាហារច្រើនលើសកំនត់ អាចងាកមកទទួលទាន ផ្លែចេកជំនួសវិញ ព្រោះវាមានកាឡូរីទាប ហើយភាពធាត់អាចកាត់បន្ថយ ដោយវីតាមីនប៊ី៦ ដែលមាននៅក្នុងនោះ។

៩. ទប់ស្កាត់ការរាគរូស៖ នៅពេលដែលរាគ គឺធ្វើឲ្យជាតិទឹកនៅក្នុងខ្លួនរបស់យើងបាត់បង់ យ៉ាងច្រើន ហើយជាតិទាំងនោះអាចបំពេញបន្ថែម មកវិញតាមរយៈជាតិប៉ូតាស្សូម ដែលមាននៅក្នុងផ្លែចេកបានយ៉ាងល្អ។

១០. ទទួលបាននូវវីតាមីប៊ី៦៖ វីតាមីនប៊ី៦ អាចប្រឆាំងនឹងការរលាករោល នៅលើស្បែក ហើយអាចជួយការពារបញ្ហាបេះដូង និងការពារមិនឲ្យមានការកើនឡើង នៃកោសិកាឈាមសរបាន។

អត្ថប្រយោជន៍របស់ ផ្លែចេក ចំពោះសុខភាព

ដើម្បីទទួលបាននូវសុខភាពល្អ លោកអ្នកអាចងាកមកទទួលទានផ្លែចេក ជារៀងរាល់ថ្ងៃ ឬក៏ពី៤ទៅ៦ដង ក្នុងមួយសប្តាហ៍។

Comments are closed, but trackbacks and pingbacks are open.