គុណប្រយោជន៍ នៃត្រសក់ ដែលអ្នកគួរយល់ដឹង

ត្រសក់ជា បន្លែទី៤ ដែលបានដាំដុះច្រើនជាងគេ នៅលើពិភពលោក ហើយក៏ត្រូវបាន អោយងារជា បន្លែជំនួយដល់សុខភាពបានយ៉ាងល្អផងដែរ។

ខាងក្រោមនេះ ជាគុណប្រយោជន៍របស់ ត្រសក់ ដែលលោកអ្នកគួរយល់ដឹង៖

១. ត្រសក់ ធ្វើអោយមានជាតិទឹកក្នុងខ្លួន មិនស្ងួត។ ប្រសិនបើ អ្នក រវល់ ពេកក្នុងការ ផឹក ទឹក ឱ្យបានគ្រប់គ្រាន់នោះ លោកអ្នកគ្រាន់តែ បរិភោគ ត្រសក់ ព្រោះត្រសក់មាន ជាតិទឹកដល់ទៅ 90 ភាគរយ។

២. ទទួលទានត្រសក់អាចជួយ បណ្ដេញ ជាតិក្ដៅចេញពីក្នុងខ្លួនបាន ដោយ អាចរារាំងពី ការកំលោចនៃកំដៅ ព្រះអាទិត្យ ដែលអាចប៉ះពាល់ដល់ស្បែក។

៣. ត្រសក់ជួយ បណ្ដេញជាតិពុលនានាពីក្នុងខ្លួនមនុស្សយើង ហើយក៏អាចជួយកាត់បន្ថយនូវ អត្រាប្រឈមនឹង ជំងឺក្រួសក្នុងតំរងនោមផងដែរ ប្រសិនជាទទួលទានត្រសក់ជាទៀងទាត់។

៤. ត្រសក់សំបូរវីតាមីនដែល ភាគច្រើនជា វីតាមីនដែល រាងកាយ ត្រូវការ ជារៀងរាល់ថ្ងៃ។ វីតាមីន A B និង C អាច ជួយបង្កើន ប្រព័ន្ធការពាររាងកាយ របស់អ្នក ធ្វើឱ្យអ្នកពោរពេញទៅដោយ ផ្តល់ឱ្យអ្នកនូវ ថាមពល។

៥.  ត្រសក់ ជួយនៅក្នុងការ រំលាយអាហារនិង សម្រកទម្ងន់

ដោយសារតែ ត្រសក់មានជាតិទឹក ខ្ពស់ និង កាឡូរី ទាប ទើបត្រសក់ គឺជា ប្រភព ដ៏ល្អបំផុត សម្រាប់មនុស្សដែល កំពុងស្វែងរក ការសម្រកទម្ងន់ ។ មិនតែប៉ុណ្ណោះ ជាតិសរសៃ នៅក្នុងត្រសក់ គឺជាផ្នែកមួយ ដ៏ល្អសម្រាប់ ការរំលាយអាហារ ។ ការទទួលទាន ត្រសក់ ក៏អាចត្រូវបាន ចាត់ទុកថាជា ជំនួយ សម្រាប់សម្រួល ការទល់លាមកផងដែរ។

៦. ត្រសក់អាចជួយបំបាត់ការហើមភ្នែក និង ខ្មៅក្រោមភ្នែក ដោយគ្រាន់តែ ដាក់ ត្រសក់មួយចំនិត នៅលើ ភ្នែកហើម វាពិតជាអាច ជួយកាត់បន្ថយ ថង់ ក្រោម ភ្នែកខ្មៅនិង ហើម។

៧. ត្រសក់ ប្រឆាំងនឹងជំងឺ មហារីកនិង ជាកត្តាធ្វើអោយថយចុះហានិភ័យនៃ ជំងឺមហារីក ជាច្រើនប្រភេទ រួមទាំង ក្រពេញអូវែ , សុដន់ ក្រពេញប្រូស្តាត ជាដើម។ ត្រសក់ ថែមទាំងអាចជួយទប់ស្ដាត់ ជំងឺទឹកនោមផ្អែមនិង ជួយកាត់បន្ថយ កូឡេស្តេរ៉ុល ហើយ គ្រប់គ្រង សម្ពាធឈាមខ្ពស់ទៀតផង។

៨. ត្រសក់អាចជួយ បំបាត់ក្លិនមាត់មិនល្អ ដោយគ្រាន់តែយក ត្រសក់មួយចំនិត មក ជូតសង្កត់នៅលើ អញ្ចាញធ្មេញ ធ្វើដូចនេះ អាចជួយអោយ មាត់មានភាពស្រស់ថ្លា និង ក្លិនល្អ។

៩. ត្រសក់ក៏ជួយធ្វើអោយសរសៃសក់ និង ក្រចក ដុះលូតលាស់ និង រឹងមាំល្អផងដែរ។

ទាំងអស់នេះ សុទ្ធសឹងតែជាគុណប្រយោជន៍ចំបងរបស់ ត្រសក់ ហើយនៅមាន កត្តាវិជ្ជមាន ជាច្រើនទៀត ដែលត្រសក់ ផ្ដល់អោយយើងគ្រប់ៗគ្នា។

តើលោកអ្នកមានមតិយ៉ាងណា ចំពោះអត្ថបទនេះ?

គុណប្រយោជន៍ នៃត្រសក់ ដែលអ្នកគួរយល់ដឹង

Comments are closed, but trackbacks and pingbacks are open.