ក្ដៅៗ ថៃ រកឃើញករណីអូមីក្រុង ស្លា-ប់ ជាលើកដំបូងក្នុងប្រទេសហើយ
បញ្ហាជំងឺឆ្លងកូវីដ-១៩ នៅក្នុងប្រទេសថៃ ហាក់នៅតែតានតឹងមិនធូរស្បើយសោះឡើយ ដោយចំនួនអ្នកឆ្លងប្រចាំថ្ងៃគឺមានការកើនឡើង ខ្ទង់ពាន់នាក់ជារៀងរាល់ថ្ងៃ។
យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២២ ថៃបានចេញសេចក្តីប្រកាស រកឃើញករណីអ្នកស្លាប់ដំបូង ដោយសារវីរុសប្រភេទបំប្លែងថ្មីអូមីក្រុង ក្នុងប្រទេស ក្រោយផ្ទុះការឆ្លងអស់រយៈពេលជិត ២ ខែកន្លងមក។
ករណីស្លាប់ដំបូងដោយសារវីរុសអូមីក្រុងនេះ បានកើតឡើងនៅឯខេត្ត Songkhla លើអ្នកជំងឺជនជាតិស្រី វ័យ ៨៦ ឆ្នាំ ដោយគាត់មានជំងឺផ្ទាល់ខ្លួន ឧស្សាហ៍ភ្លេចភ្លាំង និងសុខភាពទ្រុឌទ្រោមគេងសម្រាកលើគ្រែ។
គួរបញ្ជាក់ឱ្យដឹងដែរថា ចំនួនអ្នកឆ្លងវីរុសអូមីក្រុងក្នុងប្រទេសថៃ គិតមកទល់ពេលបច្ចុប្បន្ននេះគឺមានច្រើនជាង ១ ម៉ឺននាក់ទូទាំងប្រទេស ដោយអ្នកឆ្លងភាគច្រើនគឺហាក់គ្មានបង្ហាញអការៈអ្វីគួរឱ្យកត់សម្គាល់នោះឡើយ។ យ៉ាងណាមិញអ្នកជំនាញបានទទួលស្គាល់ថា ប្រភេទវីរុសបំប្លែងថ្មីនេះ មានកម្រិតការឆ្លងរហ័សខ្លាំង និងមានគ្រោះថ្នាក់ជាងប្រភេទផ្សេងៗ៕
Comments are closed, but trackbacks and pingbacks are open.