ត្រៀមអាវភ្លៀង! ចាប់ពីស្អែក តំបន់មួយចំនួនអាចនឹងមានភ្លៀងធ្លាក់រហូតដល់ថ្ងៃ…

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងថា នៅថ្ងៃទី ១៩ ខែមករា ឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតខ្សោយ។ ដោយឡែក នៅថ្ងៃទី ២០-២៥ ខែមករា ឥទ្ធិពលជម្រាបនៃសម្ពាធទាប (ឥណ្ឌូនេស៊ី) ក្នុងកម្រិតខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖
១. បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣អង្សាសេ
– ក្នុងអំឡុងថ្ងៃទី២១-២៥ ខែមករា អាចមានភ្លៀងក្នុងកម្រិតខ្សោយដោយអន្លើរ។
២. បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
– សីតុណ្ហភាពអប្បបរមា មានពី ២១-២៤ អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ២៩-៣២អង្សាសេ
– នៅថ្ងៃទី២២-២៥ ខែមករា អាចមានភ្លៀងក្នុងកម្រិតខ្សោយដោយអន្លើរ នៅតំបន់ខ្ពង់រាបឦសាននិងភាគខាងកើត។
៣. តំបន់មាត់សមុទ្រ៖
– សីតុណ្ហភាពអប្បបរមា មានពី ២០-២៣ អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ២៨-៣១អង្សា
– នៅថ្ងៃទី ១៩-២៥ ខែមករា អាចមានភ្លៀងធ្លាក់កម្រិតខ្សោយ។

Comments are closed, but trackbacks and pingbacks are open.