មនុស្ស​​ដែល​​ចូលចិត្ត​​​អាន​​​សៀវភៅ «មិន​ងាយ​​ចាញ់​​បោក​​អ្នក​​ដទៃ​» ​ថែម​ចំ​ណេញ​​រឿង​វិជ្ជមាន​​ទាំង ១៤​នេះ​ទៀត​

មានពាក្យខ្មែរមួយបានពោលថា «សៀវភៅគឺជាឃ្លាំងនៃចំណេះដឹង»។ សៀវភៅគឺមានប្រយោជន៍ខ្លាំងណាស់​សម្រាប់​មនុស្សម្នាក់ៗក្នុងការរៀនសូត្រ និងការសិក្សាស្រាវជ្រាវផ្សេងៗ។ ទោះបីជាបច្ចុប្បន្ននេះ ពិភពលោកកាន់តែទំនើបៗ ហើយមនុស្សជាច្រើនមិនសូវអានសៀវភៅក៏ដោយ ពួកគេនៅតែត្រូវការសៀវភៅដដែល។ សៀវភៅគឺជាឃ្លាំងសម្រាប់ផ្ទុកនូវចំណេះដឹងនានា ហើយយើងអាចអានវាបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ខាងក្រោម​នេះជាផលប្រយោជន៍ចំនួន១៥ចំណុចខ្លីៗ ដែលមកពីការអានសៀវភៅ៖

ទី១. សៀវភៅជួយអោយយើងចេះគិតបានជ្រៅជ្រះ និងទូលំទូលាយ។

ទី២. សៀវភៅជួយបង្កើនប្រាជ្ញារបស់យើង កុំឱ្យចាញ់បោកអ្នកដទៃ។

ទី៣. សៀវភៅជួយយើងក្នុងការបំបាត់ភាពស្មុគស្មាញ។

ទី៤. សៀវភៅជួយបង្កើនចំណេះដឹងឱ្យមានវិសាលភាព។

ទី៥. សៀវភៅជួយយើងឱ្យចេះដោះស្រាយនូវបញ្ហានានា។


ទី៦. សៀវភៅជួយអោយយើងមានភាពរឹងមាំ និងមានទំនុកចិត្តលើខ្លួនឯង។

ទី៧. សៀវភៅជួយបង្កើនភាពជឿជាក់លើខ្លួនឯងក្នុងការធ្វើអ្វីមួយ។

ទី៨. សៀវភៅជួយយើងឱ្យដើរទាន់ការផ្លាស់ប្តូរនៃសង្គម។

ទី៩. សៀវភៅជួយអោយយើងចេះគិតបានវែងឆ្ងាយ។

ទី១០. សៀវភៅជួយអោយយើងចេះគ្រប់គ្រងអារម្មណ៍ពេលមានកំហឹង។


ទី១១. សៀវភៅជួយអោយយើងចេះគិតពីភាពវិជ្ជមានជាមួយនឹងអ្វីដែលនៅជុំវិញខ្លួន។

ទី១២. សៀវភៅជួយអោយយើងចេះផ្តល់នូវយោបល់ល្អៗដល់អ្នកដទៃ។

ទី១៣. សៀវភៅជួយអោយយើងចេះយល់ចិត្តពីអ្នកដទៃ។

ទី១៤. សៀវភៅជួយយើងមានចំណេះដឹងខ្ពង់ខ្ពស់។

ទី១៥. សៀវភៅជួយយើងឲ្យមានអត្តចរិតថ្លៃថ្នូរ៕

Comments are closed, but trackbacks and pingbacks are open.