ពុទ្ធោរន្ធត់ណាស់! ម្ដាយតារា​ចម្រៀង​ហង្សមាស កញ្ញា​ វី ឌីណែត បាន​ទទួល​មរណភាពហើយ​

បន្ទាប់​ពី​បាន​ចេញ​មក​បួងសួង​ដើម្បី​ឱ្យ​ម្ដាយ​ខ្លួន​ឆ្លង​ផុត​គ្រោះ​ថ្នាក់​ក្រោយ​មាន​អាការៈ​ឈឺធ្ងន់ធ្ងរ​ដោយសារ​បានឆ្លង​ជំងឺ​កូវីដ​១៩ និង​កំពុង​សំរាក​ព្យាបាលនៅ​ក្នុង​បន្ទប់ ICU ក្នុង​មន្ទីរពេទ្យ​ខ្មែរសូវៀត ពេល​នេះ​ជា​រឿង​គួរ​ឱ្យ​សោកស្ដាយ​បំផុតមួយ​នៅ​ក្នុង​ជីវិត​​កញ្ញា​ វី ឌីណែត ព្រោះ​អ្នកម្ដាយកញ្ញាត្រូវ​បាន​មច្ចុរាជ​ឆក់យក​ជីវិត​បាត់​ទៅហើយ!។
អ្នកស្រី ងួន សុផាន្នី​បាន​ឆ្លងជំងឺកូវីដ១៩ ពីកូនស្រី វី ឌីណែត ប៉ុន្តែដោយសារតែ​អ្នកស្រីមាន​វ័យ​ចំណាស់​អាយុ​៦៥​ឆ្នាំ​ នឹង​មាន​ជំងឺ​ប្រចាំ​កាយ​ទៀត​នោះ​ទើប​ធ្វើ​ឱ្យ​អ្នក​ស្រី​បាន​ទទួល​មរណភាព​នៅ​ក្នុង​ថ្ងៃ​នេះ​តែម្ដង។
អ្វី​ដែល​ធ្វើ​ឱ្យ​អ្នក​បាន​ឃើញ​រន្ធត់​និង​ខ្លោច​ចិត្ត​នោះ​គឺតារាចម្រៀង​ជើង​ចាស់​លោក ហួរ ឡាវី មុនមរណភាពភរិយា លោកបាន​ផុស​ដោយ​ក្ដី​ក្ដួល
​រងចាំ​ផ្លូវ​ភរិយា​បណ្ដូលដួង​ចិត្ត​វិល​មកកាន់​ផ្ទះវិញ​ដោយ​ក្ដីសុខសាន្តថា ៖ «អូនអើយសូមអូនវិលត្រឡប់មកផ្ទះវិញមកប្តីអង្គុយចាំមើលផ្លូវប្រពន្ធទាំងទឹកភ្នែកតស៊ូឡើងអូនសាធុ.សាធុសាធុ»។
សូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំជាមួយនឹងក្រុមគ្រួសារ លោក ហួរ ឡាវី និង កញ្ញា វី ឌីណែត និងសូមបួងសួងជូនវិញ្ញាណក្ខន្ធអ្នកស្រី ងួន សុផាន្នីទៅកាន់សុគតិភព៕

Comments are closed, but trackbacks and pingbacks are open.