បុរសខ្មែរដំបូងដែលមានឈាមប្រភេទ O+ តេស្ត៣លើក អវិជ្ជមានកូវីដ

លោក ថមមី ស្វាមីតារាចម្រៀង សួស វីសា ជាមនុស្សដំបូងនៅកម្ពុជាដែលមានក្រុមឈាមប្រភេទ O+ មិនត្រូវបានរកឃើញថាឆ្លងវីរុសកូវីដ-១៩ទេ ក្រោយធ្វើតេស្ត៣ដងរួចមក។

ខណៈភរិយាបានរកឃើញផ្ទុកកូវីដ-១៩ កាលពីម្សិលមិញ ក្រោយពីគ្រូពេទ្យយកសំណាកលើកទី៣ដូចគ្នា ​លោក ថមមី បែរជាតេស្តអវិជ្ជមានវីរុសកូវីដ ដែលកត្តានេះគ្រូពេទ្យអះអាងថា មកពីលោកជាមនុស្សមានក្រុមឈាមប្រភេទ O+។

ទាក់ទិននឹងករណីកម្រនេះ ​ស្វាមីអ្នកនាង សួស វីសា បានឱ្យដឹងថា កត្តាដែលលោកតេស្តអវិជ្ជមានអាចមកពីកត្តាសុខភាពល្អខ្លាំង ដោយព្រោះលោកមានក្រុមឈាម 0+ មានអង់ទីគ័រ ហើយបានចាក់វ៉ាក់សាំង២ដងរួចរាល់ និងរួមផ្សំជាមួយនឹងការហាត់ប្រាណផងនោះ​ ទើបលោកមិនមានឆ្លងវីរុស។ ប៉ុន្តែទោះមិនបានរកឃើញផ្ទុកកូវីដក្ដី ក៏តារាសម្ដែងរូបនេះ នៅតែធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃទៀតនៅក្នុងផ្ទះរបស់ខ្លួនផងដែរ។

ដោយឡែក អ្នកនាង សួស វីសា គឺជាមនុស្សទី១នៅប្រទេសកម្ពុជាដែលយកសំណាក៣លើក ទើបពិនិត្យឃើញមានឆ្លងមេរោគកូវីដ។ ជុំវិញកត្តានេះ គ្រូពេទ្យបានពន្យល់ថា អាចមកពីនាងមានសុខភាពល្អ ហើយមេរោគនៅក្នុងខ្លួនទើបតែចេញសញ្ញា នៅពេលនាងចុះខ្សោយ។ យ៉ាងណាមិញពេទ្យក៏លើកទឹកចិត្តដែរថា បើយកសំណាករហូត៣លើកទើបតេស្តវិជ្ជមាន នោះជំងឺអ្នកនាង វីសា ក៏នឹងអាចព្យាបាលឆាប់ជាបានលឿនផងដែរ៕

Comments are closed, but trackbacks and pingbacks are open.