ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចូលបច្ច័យបុណ្យសពម្តាយតារាកំប្លែងស្រីពីន
ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចូលបច្ច័យផ្ទាល់ខ្លួន ចំនួន៥លានរៀល ជូនដល់តារាកំប្លែងស្រីពីន ដែលត្រូវបាត់បង់ម្តាយដោយសារជំងឺកូវីដ១៩ កាលពីម្សិលមិញដោយសារជំងឺកូវីដ១៩។
សូមរំលឹកថា ម្តាយកញ្ញាស្រី ពីន ក្រុមកប្លែងនាយក្រឹម មានឈ្មោះ អ៊ិន ម៉ានីតា ភេទស្រី អាយុ៦២ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានស្លាប់នៅមន្ទីរពេទ្យរុស្ស៉ី ដោយសារជំងឺកូវីដ១៩។
អ្នកស្រីត្រូវបានរកឃើញមានផ្ទុកជំងឺកូវីដ១៩ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ហើយត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ ហើយអ្នកស្រីបានទទួលមរណភាពនៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២១៕
Comments are closed, but trackbacks and pingbacks are open.