ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ចូលបច្ច័យ​បុណ្យ​សព​ម្តាយ​តារាកំប្លែងស្រីពីន

ភ្នំពេញ ៖ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី បាន​ចូល​បច្ច័យ​ផ្ទាល់ខ្លួន ចំនួន​៥​លាន​រៀល ជូន​ដល់​តារា​កំប្លែង​ស្រី​ពី​ន ដែល​ត្រូវ​បាត់បង់​ម្តាយ​ដោយសារ​ជំងឺ​កូ​វីដ១៩ កាលពី​ម្សិល​មិញ​ដោយសារ​ជំងឺ​កូ​វីដ​១៩។

សូម​រំលឹក​ថា ម្តាយកញ្ញាស្រី ពីន ក្រុម​កប្លែងនាយក្រឹម​ មានឈ្មោះ​ អ៊ិន ម៉ានីតា ភេទស្រី អាយុ៦២ឆ្នាំ រស់​នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បាន​ស្លាប់​នៅ​មន្ទីរពេទ្យរុស្ស៉ី ដោយសារជំងឺកូវីដ១៩។

អ្នកស្រី​ត្រូវ​បាន​រកឃើញ​មានផ្ទុកជំងឺកូវីដ១៩ កាល​ពី​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាពខ្មែរសូវៀត។ ហើយ​អ្នក​ស្រី​បាន​ទទួល​មរណភាព​នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២១៕

Comments are closed, but trackbacks and pingbacks are open.