ខឹង​ប្រពន្ធ​មិនអោយដេកជាមួយ ទៅរករឿងម្តាយក្មេក ពេលត្រឡប់មកវិញដុតផ្ទះខ្លួនឯងឆេះខ្ទេច គ្មានសល់

ខេត្ត​ប៉ៃលិន ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ​មីនា ឆ្នាំ២០២១នេះ សមត្ថកិច្ច​នគរបាល​ក្រុង​ប៉ែ​លិ​ន ​នេះ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ ពាក់ពន្ឋ័បទល្មើសហឹង្សាក្នុងគ្រួសារ ដុត​ផ្ទះ​ខ្លួនឯង​ឆេះ ខ្ទេច។
ជនល្មើសឈ្មោះខ្នា ចាន់​ណា អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​អូរ​ប្រើស សង្កាត់​អូរ​តា​វ៉ៅ ក្រុង​.​ខេត្ត​ប៉ៃលិន មាន​ប្រពន្ធ​ឈ្មោះ ថា​ន ថុ​ល អាយុ​៣៣ ឆ្នាំ​មុខរបរ​កសិករ ។
តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែមីនា កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ក្រុងប៉ៃលិន បាន​ទទួល​ពាក្យបណ្តឹង​ពី​ប្រជា​ពលរដ្ឋ​១ ករណី ពី​បទ​ធ្វើ​ឲ្ខូ​ច​ខាត​ដោយ​ចេតនា (​ដុត​ផ្ទះ​) និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់ នៅ​ចំនុច​ខាងក្រោយ​វត្ត​អូរ​ប្រើស ស្ថិត​នៅ​ភូមិ​អូរ​ប្រើស សង្កាត់​អូរ​តា​វ៉ៅ ក្រុង​.​ខេត្ត​ប៉ៃលិន ដែល​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​ទាំងស្រុង និង​ខូចខាត​សម្ភារ​:​អស់​មួយ​ចំនួន​ទៀត​ដូច​ជា៖
.​ផ្ទះ​5×6 ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​១ ខ្នង
.​ម៉ូតូ​សេរី​ចាស់​ចំនួន​១ គ្រឿង
.​ម៉ា​សុ​ី​ន​ភ្លើង​ចំនួន​១ គ្រឿង
.​ប្រាក់​ចំនួន ១០០០ ដុល្លារ​អា​មេ​រិ​ក
.​នឹង​របស់របរ​ក្នុងផ្ទះ​មាន​ខោអាវ ចាន ឆ្នាំង តុ ទូ ជាដើម ។ ល ។ បើ​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ ថា​ន ថុ​ល ដែល​ជា​ប្រពន្ធ​ជនសង្ស័យ​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៩ យប់​ថ្ងៃ​ទី​២៦ ខែមីនា ជនសង្ស័យ​បាន​នៅ​ដេក​ផ្ទះ​ម្នាក់ឯង ស្រាប់តែ​សុខ​ៗ​ក៏​ងើប​ពី​ដេក​ដើរទៅ​រករឿង​ម្តាយក្មេក ដែល​មានផ្ទះ​នៅ​ជិត​វត្ត​អូរ​ប្រើស​ចំងាយ​ប្រហែល​១០០ ម៉ែត្រ ដោយ​ជន​នោះ​បាន​ជេរ​ប្រមាថ​ម្តាយក្មេក និង​ធាក់​ទ្វារផ្ទះ ដែល​ទំនង​ខឹង​ប្រពន្ធ​មិន​នៅ​ដេក​ជាមួយ ប៉ុន្តែ​ពេល​នោះ​មិន​មាន​អ្នក​ណា​តបត​ទេ ទើប​ជន​ញៀន​ថ្នាំ បាន​ដើរ​ត្រលប់​ទៅ​ផ្ទះ​វិញ ។
ស្រាប់តែ​ម៉ោង​១ នឹង​១៥ នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែមីនា ជនសង្ស័យ ក៏​បាន​ដុត​ផ្ទះ​ខ្លួនឯង​បណ្តាល​ឲ្យ​ឆេះ​ម៉ត់​ទាំងស្រុង​តែ​ម្តង​ទៅ ។ ក្រោយ​ពី​ដុត​ផ្ទះ​ឆេះ​អស់ហើយ​នោះ ជនសង្ស័យ​មិន​បាន​គេចខ្លួន​ទៅ​ណា​ទេ ដោយ​យោង​ទៅ​លើ​បទល្មើស​ជាក់ស្តែង នឹង​មាន​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ សមត្ត​កិច្ច​នគរបាល​ក្រុង​ប៉ៃលិន បាន​ចុះ​ទៅ​ចាប់​ជនសង្ស័យ​ដាក់​ខ្នោះ នាំ​យក​ទៅ​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

Comments are closed, but trackbacks and pingbacks are open.